CamNews

អបអរសាទរ ប៉ាក់គីអៅ ស្ទើរតែជាសះស្បើយទាំងស្រុងពីរបួស ហើយទំនងជាអាច​ចូល​រួម​ប្រកួត​​នា​ដើម​ឆ្នាំ​ខាង​មុខ

ព័ត៌មានកីឡា៖​​ ស្ដេចប្រដាល់ដ៏ល្បី និងជានិមិត្ដរូបប្រចាំទឹកដី ហ្វីលីពីន បានជាសះស្បើយស្ទើរតែទាំង​ស្រុងហើយ ពីរជម្ងឺរលាកសាច់ដុំស្មាស្ដាំ ដែលកើតមានឡើងតាំងតែពីមុនពេលកីឡាករ ប្រកួតជាមួយ Floyd មក​ម្ល៉េះ ។

លោក ប៉ាក់គីអៅ ដែលមានរបូសរលាកស្មាខាងស្ដាំ ហើយត្រូវ ឆ្លងកាត់ការព្យាបាលវះកាត់ផងដែរនោះ បានអះអាងប្រាប់អ្នកសារព័ត៌មានថា សុខភាពជម្ងឺរបស់លោក បានជាសះស្បើយស្ទើរ​តែ​ទាំង​ស្រុង ហើយខណៈពេលនេះ។ ហើយគាត់នឹងមានគម្រោងវិលត្រលប់ទៅកាន់អាមេរិកវិញដើម្បី​ទៅជួបជាមួយ ​Dr. Neal El Attrache ដើម្បីពិនិត្យម្ដងទៀត។ មិនយូរមិនឆាប់ គាត់នឹង អាចចូលហ្វឹកហាត់ជាមួយក្រុមរបស់គាត់ជាមិនខានឡើយ ។

សេចក្ដីសង្ឃឹមនិងការតាំងចិត្ដដ៏មុតមាំ របស់កីឡាករ​ព្រមទាំង ការគាំទ្រពីប្រជាជាតិ​ស្ទើរតែទាំងមូល ធ្វើឲ្យកីឡាករ​ហាក់​ដូចជាមានភាពរឹងមាំភ្លឺស្វាងជាងមុន ហើយមិនត្រឹមតែប៉ុណ្ណោះ ទំនងហាក់ដូចជាអាច​មានគម្រោងចូលរួមប្រកួតឡើងវិញបាននាដើមឆ្នាំថ្មីខាងមុខផងដែរ។ លោក Bob Arum បានថ្លែងផងដែរ​ថា គាត់មានសង្ឃឹម ថាប៉ាក់គីអៅ នឹងអាចចូលខ្លួនក្នុងសង្វៀនប្រកួតវិញបានយ៉ាងឆាប់រហ័ស​វិញជាមិនខានឡើយ ប៉ុន្ដែអ្វីដែលចំបាច់នោះគឺ កីឡាករត្រូវធ្វើដំណើរទៅពិនិត្យសុខភាពម្ដងទៀត ​។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ abs-cbnnews