CamNews

Jose Mourinho ជាប់ឈ្មោះជាគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ នៅ Premier League

ព័ត៌មាកីឡា៖ លោក Jose Mourinho ថ្នាក់ដឹកនាំក្រុម Chelsea បានជាប់ឈ្មោះជាគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ នៅក្នុងរដូវកាល Premier League ខណៈមានការឆ្លងការប្រកួតប្រជែងជាមួយ​ គ្រូបង្វឹកផ្សេងទៀតនៅក្នុងតំបន់។​

លោក Jose Mourinho បានបរាជ័យការឈរឈ្មោះប្រកួតប្រជែងកាលពីជើងទី ១ ម្ដងរួចទៅហើយ​សម្រាប់​ពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំខែក្នុងរដូវកាលនេះ ប៉ុន្ដែសម្រាប់ការប្រកួតជ្រើសរើសប្រចាំឆ្នាំ លោកបានមានឱកាសយកឈ្នះនាំមុខលើបេក្ខភាពជាច្រើននាក់ មានដូចជា Ronald Koeman, Garry Monk, Nigel Pearson និង Arsene Wenger ។

លោក Mourinho បានដឹកនាំក្រុម Chelsea ដណ្ដើមបានជោគ ២​ ពានរង្វាន់ក្នុងរដូវកាលនេះ ទី ១ គឺ​ពាន រង្វាន់ Capital One Cup ដោយផ្ដួលក្រុម Tottenham កាលពីខែមិនា និងទី ២ គឺពានរង្វាន់ធំនៅ អង់គ្លេស​គឺ Premier League ។

Chelsea​ ក្នុងរដូវកាលនេះ មិនត្រឹមតែថ្នាក់ដឹកនាំទេដែល ឱកាសឈ្នះពានរង្វាន់ជាគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ​ បើសូម្បីកីឡាកររបស់ក្រុម ឈ្មោះថា​ Hazard ក៏ទើបតែជាប់ឈ្មោះជាកីឡាករដ៏ឆ្នើមប្រចាំឆ្នាំផងដែរ​កាលពីខែមុន ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ http://www.rte.ie/