-មេធាវី ដេវិដ ឆាណាយវ៉ា ត្រូវតុលា ការចេញដីកា ចាប់ខ្លួន បទល្មើសមួយទៀត
គឺប្រើប្រាស់ អាវុធខុស ច្បាប់
-បុគ្គលិកទូរទស្សន៍បាយ័នម្នាក់ ត្រូវគេ វាយរហូតសន្លប់ នៅនឹងកន្លែង ខណៈ
អ្នក កាសែតដើមអម្ពិល ត្រូវគេវាយ ៣-៤ដៃ
ភ្នំពេញ ៖ អ្នកកាសែត ក្នុងស្រុក ដែលមកពីអង្គភាពផ្សេងៗ គ្នា ប្រមាណជាជិត ១០នាក់
ក្នុងនោះ មានម្នាក់ជាអ្នកយកព័ត៌មាន ឱ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានរងរបួសធ្ងន់
ស្រាល បន្ទាប់ពីមេធាវី ដេវិដ ឆាណាយវ៉ា ព្រមទាំងក្មួយ និង បក្ខពួកផ្សេងទៀត បាននាំគ្នា
ប្រើអំពើហិង្សា ទាំងកំរោល មកលើអ្នកកាសែតទាំងនោះ បន្ទាប់ ពីពួកគេ ខឹងអ្នកកាសែត
យកកាមេរ៉ា ទៅថតពីគ្រោះថ្នាក់ចរាចរណ៍ បើករថយន្ដ បុកជញ្ជាំងការដ្ឋានសំណង់ នៅ
តាមផ្លូវ ។

យ៉ាងណាក៏ដោយ ជនបង្កដែលប្រើអំពើ ហិង្សា លើអ្នកកាសែត ដែលអ្នកខ្លាំងដួល សន្លប់
បញ្ជូនទៅកាន់មន្ទីរ ពេទ្យ ត្រូវបាន កម្លាំងនគរបាល និង សមត្ថកិច្ចពាក់ព័ន្ធចាប់ ខ្លួន ២នាក់
បញ្ជូនទៅស្នងការដ្ឋាននគរ បាល រាជធានីភ្នំពេញ ក្នុងនោះ ម្នាក់ជា មេធាវីឈ្មោះ ដេវិដ ឆា
ណាយវ៉ា និង ម្នាក់ ទៀត ជាក្មួយប្រុសបង្កើតឈ្មោះ ប្រាក់ អ៊ូស៊ី អាយុ ២០ឆ្នាំ ជានិស្សិតឆ្នាំ
ទី៣ នៅសកល វិទ្យាល័យឯកជន ។

ព្រឹត្ដិការណ៍ ដែលបង្កឱ្យមានការភ្ញាក់ ផ្អើល ដែលផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍ ហើយ
ក្លាយជាបទ ល្មើសព្រហ្មទណ្ឌ ដោយសារតែ វាយតប់ទៅលើ អ្នកកាសែត ពេល ចុះទៅ
យកព័ត៌មាន និងថតរូបស្ដីពីគ្រោះ ថ្នាក់ចរាចរណ៍ ខាងលើនេះ បានកើតឡើង កាលពីវេលា
ម៉ោងប្រមាណ ១២យប់ រំលង អាធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៣ ស្ថិតនៅ
តាមបណ្ដោយផ្លូវលេខ ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ក្នុងនោះអ្នក រត់ម៉ូតូឌុប
ម្នាក់ ក៏រងរបួសផងដែរ បន្ទាប់ពីបានចូលជួយ ក្រុមអ្នកកាសែត ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច មូលដ្ឋាន បានឱ្យដឹងថា មុនដំបូងឡើយ ដែលនាំឱ្យ
មានករណី បង្កអំពើហិង្សា មកលើអ្នកកាសែតខាងលើនេះ បានកើតឡើង ក្រោយពីរថយន្ដ
ចំនួន ២គ្រឿង បានបើក ប្រដេញគ្នា ក្នុង នោះរថយន្ដម៉ាកMini Coopers ពណ៌ក្រហម ពាក់
ស្លាកលេខ បណ្ដោះអាសន្ន 6106 បានជ្រុលទៅបុក របងការដ្ឋាន សំណង់ ទៅមុខលែងរួច
ខណៈ ដែលរថយន្ដ CRV ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខភ្នំពេញ 2C-1369 ជ្រុលទៅបុក
បង្គោលភ្លើង ដែលនៅក្បែរនោះបណ្ដាលឱ្យ រថយន្ដទាំង ២ រងការខូចខាតផ្នែកខាង មុខ ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អ្នកយក
ព័ត៌មាន មកពីតាម អង្គភាពផ្សេងៗ រួមមាន ទូរទស្សន៍ និងកាសែត បាននាំគ្នា ចុះទៅផ្ដិត
យករូបភាព និងព័ត៌មាន នៅ កន្លែងកើត ហេតុ ដូចសព្វមួយដង ។

ប៉ុន្ដែ នៅពេលដែលយកកាមេរ៉ាទៅថត គ្រោះ ថ្នាក់ចរាចរណ៍នេះ ស្រាប់តែអ្នកបើក រថយន្ដ
ម្នាក់ត្រូវបានគេដឹងថា មានតួនាទីជាអនុរដ្ឋលេខាធិការ ក្រសួងយុត្ដិធម៌ឈ្មោះ យាន ស៊ីណា
បានមកវាយកាមេរ៉ា និង ដាល់ អ្នកកាសែត បណ្ដាលឱ្យរងរបួស ។

ស្ថាន ភាពនេះបានធ្វើឱ្យធ្ងន់ធ្ងរទៅៗ ខណៈដែល បក្ខពួកអ្នកបើករថយន្ដ ជាច្រើននាក់បាន
មកជួយអន្ដរាគមន៍ និង វាយទៅលើ អ្នកកាសែត ជាច្រើននាក់ ក្នុងនោះបានបណ្ដាល ឱ្យ
បុគ្គលិក នៅស្ថានីយ៍ទូរទស្សន៍បាយ័ន ម្នាក់ ឈ្មោះ សុវណ្ណ សេដ្ឋី សន្លប់នៅនឹង កន្លែង រង
របួសធ្ងន់ ត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗផងដែរ ។

បន្ទាប់ពី មានករណីខាងលើនេះ អ្នកបើករថយន្ដម្នាក់ ឈ្មោះ ប្រាក់ អ៊ូស៊ី អាយុ ២០ឆ្នាំ ជា
និស្សិតឆ្នាំទី៣ នៅ សកលវិទ្យាឯកជន បានទូរស័ព្ទសុំជួយអន្ដរាគមន៍ពី ពូបង្កើតរបស់ខ្លួន
គឺមេធាវីឈ្មោះ ដេវិដ ឆាណាយវ៉ា ពេលនោះ មេធាវីរូបនេះ បានបើករថយន្ដម៉ាក BMW
ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2X-7771។

នៅ ពេលដែលមេធាវីរូបនេះ រួមជាមួយភរិយា របស់ខ្លួន ដែលមកជាមួយផងនោះ ក៏ បង្កើត
ជាជម្លោះ កាន់តែខ្លាំង ដោយបាន វាយទៅលើក្រុមអ្នកកាសែត ដោយអ្នកខ្លះ រងរបួសលើផ្ទៃ
មុខ និង ដងខ្លួន ដោយសារ តែបក្ខពួក របស់ មេធាវី ដេវិដ ឆាណាយវ៉ា វាយ នៅនឹងកន្លែង
កើតហេតុ ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា បន្ទាប់ពីមានការប្រតាយ ប្រតប់ និង
ប្រើអំពើហិង្សា ធ្វើឱ្យ មានការ ភ្ញាក់ផ្អើលយ៉ាងដូច្នេះ កម្លាំងនគរបាលមូល ដ្ឋាន និងសមត្ថ
កិច្ចពាក់ព័ន្ធ បានទៅជួយអន្ដ រាគមន៍ តាម រយៈការ ឃាត់ខ្លួនជនបង្ក ២ នាក់ ម្នាក់ជាមេធាវី
ឈ្មោះ ដេវិដ ឆាណាយ វ៉ា និង ម្នាក់ទៀត ជាក្មួយប្រុសបង្កើតយក ទៅសួរនាំបន្ដ នៅស្នង
ការដ្ឋាននគរបាល រាជធានីភ្នំពេញ ខណៈដែលអ្នកកាសែត ក្នុងស្រុក បានទៅដាក់ពាក្យ
បណ្ដឹង និងចូល បំភ្លឺ នៅកន្លែងសមត្ថកិច្ច ។

ទាក់ទិនគ្រោះថ្នាក់ចរាចរណ៍ ហើយ ក្លាយជាបទល្មើសព្រហ្មទណ្ឌខាងលើនេះ ស្នងការនគរ
បាល រាជធានីភ្នំពេញ លោក ឧត្ដមសេនីយ៍ផ្កាយ ៣ ជួន សុវណ្ណ បាន ប្រាប់មជ្ឈមណ្ឌល
ព័ត៌មានដើមអម្ពិល នៅ ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ ថា ជន បង្កចំនួន ២នាក់ ត្រូវបាន
កម្លាំងសមត្ថកិច្ច របស់លោកឃាត់ខ្លួន ក្នុងនោះម្នាក់ជា មេធាវី ដេវិដ ឆាយណាវ៉ា និង ក្មួយ
ប្រុស បង្កើតឈ្មោះ ប្រាក់ អ៊ូស៊ី អាយុ ២០ឆ្នាំ ជា និស្សិតឆ្នាំទី៣ នៅសកលវិទ្យាល័យឯកជន ។

លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បាន អះអាងថា សំណុំរឿងនេះ លោកនឹងបញ្ជូន ខ្លួនជន
បង្កទាំង ២ ពីបទ បង្ក របួសស្នាម ទៅសាលាដំបូង រាជធានីភ្នំពេញ មិនអាច អត់ឱនឱ្យបាន
ឡើយ បើទោះបីមានការ អន្ដរាគមន៍យ៉ាង ណាក៏ដោយនោះ ។

បើតាមលោកស្នងការ បច្ចុប្បន្នជនបង្ក ទាំង ២នាក់ ត្រូវបានឃុំខ្លួនជាបណ្ដោះ អាសន្ន និងសួរ
នាំបន្ដទៀត នៅ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ មុនបញ្ជូន ទៅកាន់តុលាការ ខណៈ
ដែលអ្នកយកព័ត៌មាន បានមកដាក់ ពាក្យបណ្ដឹង និងចូលបំភ្លឺ នៅកន្លែងសមត្ថកិច្ចរបស់លោក ។

លោក ទុយ មែន អ្នកយកព័ត៌មានឱ្យ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បាន និយាយថា ជនរង
គ្រោះដែល រងរបួស ធ្ងន់ ក្នុងចំណោមជនរងគ្រោះទាំងអស់ បានមក ដាក់ពាក្យបណ្ដឹង នៅ
ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក្នុងនោះរួមមាន ១- លោក ស៊ូ ប៊ុនធី អាយុ ៤៨ឆ្នាំ ជា
បុគ្គលិក របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ ១១, ២-លោក សុវណ្ណ រិទ្ធគីន អាយុ ២១ឆ្នាំ ជាបុគ្គលិក
របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ ៩, ៣-លោក សុវណ្ណ សេដ្ឋី អាយុ ១៩ឆ្នាំ ជាបុគ្គលិក ទូរ ទស្សន៍បាយ័ន
, ៤-លោក វាសនា មីនា ជា អ្នករត់ម៉ូតូឌុប រួមទាំងរូបលោកផ្ទាល់ ។

ដោយឡែក អ្នកកាសែតដែលរងរបួស ស្រាល នៅក្នុងហេតុការណ៍ខាងលើនេះ គ្រោងនឹងដាក់
ពាក្យបណ្ដឹង ផងដែរ ក្នុង នោះរួមមាន លោក មាស ចាន់ធឿន អាយុ ៤៨ឆ្នាំ ជាបុគ្គលិកទូរទស្សន៍
អប្សរា លោក រឿង ចំរើន អាយុ ២៧ឆ្នាំ ជាបុគ្គលិកគេហ ទំព័រ អគ្គស្នងការនគរបាលជាតិ លោក
ផុន ពិសិដ្ឋ អាយុ ២៩ឆ្នាំ ជាបុគ្គលិក គេហទំព័រ អគ្គស្នងការនគរបាលជាតិ លោក ជា សេឌី អាយុ
៣០ឆ្នាំ ជាបុគ្គលិកទូរទស្សន៍ប៉ុស្ដិ៍ លេខ ១១ និងលោក សុវណ្ណ រិទ្ធី ជាបុគ្គលិក កាសែត កោះសន្ដិភាព ។

ជាមួយគ្នានេះ មេធាវី ដេវិដ ឆាណាយ វ៉ា ត្រូវបានស្នងការនគរបាល រាជធានីភ្នំ ពេញ លោក ជួន
សុវណ្ណ បញ្ជាក់ ថា ជននេះ ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ ចេញ ដីកាតាមចាប់ខ្លួន ជាប់
ពាក់ព័ន្ធនឹងការប្រើ ប្រាស់អាវុធ ខុសច្បាប់ ដូច្នេះមេធាវីរូបនេះ ត្រូវជាប់ក្នុងបទល្មើសចំនួន ២
ទី១ ពីបទ បង្ករបួសស្នាម លើអ្នកកាសែត និងទី២ ពី បទ ប្រើប្រាស់អាវុធខុសច្បាប់ ។

មន្ដ្រីនគរបាលមួយរូប បានឱ្យដឹងថា ជន បង្កម្នាក់ទៀត នឹងត្រូវតុលាការចេញដីកា បញ្ជាឱ្យចូល
ខ្លួន ដើម្បីបំភ្លឺ ពាក់ព័ន្ធនឹងករណី ទាំងនេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល