ម្រះព្រៅ គឺជាប្រភេទជីម្យ៉ាងដែលមានក្លិនក្រអូប ភាគច្រើនត្រូវបានគេយកមកប្រើប្រាស់ធ្វើ
ជាគ្រឿងផ្សំចំណិនអាហារ។ ប៉ុន្តែ ម្រះព្រៅ ក៏ជារុក្ខជាតិម្យ៉ាង ដែលគេយកមកប្រើប្រាស់ធ្វើ
ជាឱសថដ៏ពូកែស័ក្តិសិទ្ធិផងដែរ សំរាប់សុខភាព។ ស្លឹកនិងផ្កាម្រះព្រៅ មានផ្ទុកនូវសារធាតុ
ចិញ្ចឹមជាច្រើន ដែលអាចជួយការពារប្រឆាំងនឹងជំងឺ និងជួយឱ្យរាងកាយមានសុខភាពល្អ។

ម្រះព្រៅ មានកម្រិតសារធាតុខ្លាញ់តិច សម្បូរទៅដោយសារធាតុការពារប្រតិកម្មអុកស៊ី ការ
ពារនឹងការឆេះរលាក និងប្រឆំាងនឹងការវេត្រាណូ។ លើសពីនេះទៀត វាមានផ្ទុកនូវវីតាមីន
ជាច្រើនប្រភេទ ដូចជា៖ វីតាមីន A, C, K និង សារធាតុ manganese, ទង់ដែក កាល់ស្យូម
ដែក magnesium និង omega-3 fats។ សារធាតុទាំងអស់នេះ គឺជាវត្ថុធាតុផ្សំ ដ៏ល្អបំផុតក្នុង
ការថែទាំរាងកាយឱ្យមានសុខភាពល្អ។

កំចាត់ភាពតានតឹងអារម្មណ៍ (ស្រ្តេស)៖ ស្លឹកម្រះព្រៅ គឺជាប្រភេទរុក្ខជាតិ ដ៏ពូកែបំផុត
ដែលមានតួនាទីជាភ្នាក់ងារមួយក្នុងការកំចាត់ភាពតានតឹងអារម្មណ៍។ យោងតាមការសិក្សា
ជាច្រើន បានបង្ហាញថា ស្លឹកម្រះព្រៅ សម្បូរដោយសារធាតុម្យ៉ាង ដែលអាចជួយការពារ
ប្រឆាំងនឹងស្រ្តេស បានយ៉ាងមានប្រសិទ្ធិភាព។

អ្នកជំនាញផ្នែកសុខភាព បានណែនាំថា៖ យកស្លឹកម្រះព្រៅ ១០ ទៅ ១២ស្លឹក មកទំពា
ឱ្យពីរដង ក្នុងមួយថ្ងៃ ដើម្បីការពារ និងកំចាត់ភាពតានតឹងក្នុងអារម្មណ៍ និងជួយសម្រួលឱ្យ
អារម្មណ៍របស់អ្នក មានភាពប្រក្រតីប្រសើរឡើងវិញ។

ម្យ៉ាងវិញទៀត ប្រសិនបើអ្នក ទំពាស្លឹកម្រះព្រៅ ឱ្យបានទៀងទាត់ រាល់ថ្ងៃ ជានឹងជួយឱ្យ
ឈាមរបស់រត់បានស្រួល។

ជួយឱ្យភ្នែកមើលឃើញបានឆ្ងាយច្បាស់ល្អ៖ ស្លឹកម្រះព្រៅស្រស់ចំនួន១០០ក្រាម ផ្តល់
សារធាតុវីតាមីនA ខ្ពស់ ហើយសារធាតុវីតាមីនA នេះ មានផ្ទុកនូវសារធាតុការពារប្រតិកម្ម
អុកស៊ីត ដែលមានសមត្ថភាពការពារ និង ថែរក្សារចក្ខុរបស់អ្នក ឱ្យមើលឃើញបានឆា្ងយ
និង ច្បាស់ល្អ។

មួយវិញទៀត ទឹកស្លឹកម្រះព្រៅស្រស់ គឺជាឱសថដ៏ពូកែស័ក្តិមួយ សំរាប់ព្យាបាលភ្នែកឈឺ
និង ភាពងងឹតភ្នែកនៅពេលយប់មើលអ្វីមិនឃើញ ដោយសារតែ កង្វះនូវសារធាតុវីតាមីន
A។ ប្រសិនបើ អ្នកមានជំងឺឈឺភ្នែក សូមយកទឹកស្លឹកម្រះព្រៅ បន្តក់ចូលទៅក្នុងចំនួនពីរ
ដំណក់ ដើម្បីព្យាបាលភ្នែក និង បំបាត់ការឈឺភ្នែក មុននឹងវាមានសភាពធ្ងន់ធ្ងរ៕

ដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies