CamNews

លោក Holyfield បកស្រាយបំភ្លឺពីរបៀបនៃការយកពិន្ទុពីចៅក្រម ខណៈដែល Floyd ពិតជាធ្វើត្រូវច្រើនជាងមែន

ព័ត៌មានកីឡា៖ អតីតកីឡាករប្រដាល់ជើងឯកឈ្មោះថា Holyfield បានធ្វើដំណើរចាកចេញពី MGM Grand ទាំងទឹកមុខអស់សង្ឃឹមជាខ្លាំង កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ក្រោយពីរូបលោក បានចូលទស្សនា ការប្រកួតគ្នារវាង ប៉ាក់គីអៅ នឹង Floyd​ ប្រចាំសតវត្សិ៍ទាំង ១២ ទឹក។​

Holyfield ទទួចប្រាប់អ្នកសារព័ត៌មានថា គាត់ធ្លាប់មើលការប្រកួតប្រដាល់លំដាប់ពិភពលោក ៣ ការ ប្រ​កួតមកហើយ ដែលគូរចុងក្រោយនេះ គឺប៉ាក់គីអៅ នឹង Floyd។ ៣ការប្រកួតដែលគាត់បានមើលទៅ គឺ មិនមែនជាការប្រដាល់ គឺជាការរត់គេច រត់ឱប នឹងរង រហូតមកទល់ពេលឥលូវ មិនទាន់បានឃើញ គូរណាមួយអាចផ្ដួលដៃគូររបស់ខ្លួន ក្នុងការប្រកួតលំដាប់នេះបាននៅឡើយទេ។​ ប្រភពព័ត៌មា​នបាន បន្ដ​ទៀតថា កីឡាករភាគច្រើនឡើង​មកប្រកួត ចូលចិត្ដរត់គេច ការពារ និងឱប គឺមិនចូលផ្ដួលដៃគូរប្រកួតនោះទេ ។ អត្ថន័យនៃការប្រដាល់ គឺ ត្រូវ​វាយដៃគូរប្រកួត ដោយមិនឲ្យគេចរួច រឺមិនមានឱកាសវាយបក​មក​លើខ្លួនឯងវិញ ប៉ុន្ដែបច្ចុប្បន្ន គឺមិនដូច្នោះនោះទេ គេចូលចិត្ដគេច ការពារ និងឱបច្រើនជាងវ៉ៃ បើ​នៅ​តែអ៊ីចឹង តើការប្រកួតនៅថ្ងៃអនាគត់នឹងទៅជាយ៉ាងណា? ចំលើយមានតែកីឡាករទាំងអស់ទេដែល​អាច​ឆ្លើយបាន ។

ប្រភពព័ត៌មានបន្ដទៀតថា គាត់ទទួលស្គាល់ថា Floyd គឺជាកីឡាករមានរហ័សនាមពូកែការពារ ហើយ​​គាត់ក៏មិនបន្ទោស Floyd​ ដែរ ប៉ុន្ដែអ្វីដែលគាត់ចង់​ បន្ទោសគឺក្រុមអ្នកគ្រប់គ្រងទាំងអស់ អនុញ្ញាតិ​ ឲ្យ Floyd វ៉ៃក្នុងលក្ខណៈបែបហ្នឹងទៅកើត។ ហើយរឿងមួយវិញទៀត គឺផ្នែកចៅក្រមប្រកួត គឺបច្ចុប្បន្ន​មើលឃើញ និង ដាក់ពិន្ទុតែកីឡាករណាដែរ ប្រើការការពារច្រើនជាងវ៉ៃទៅវិញ ហេតុចឹងហើយ បាន​ជា Floyd ពូកែគេច គឺប្រកួតមិនដែល ចាញ់ទាល់តែសោះទាំង ៤៨ ប្រកួត ។ Floyd វ៉ៃតាមបែបការមើល​​ឃើញ​និង សម្រេចចិត្ដរបស់ចៅក្រម អ្នកណាគេចច្រើនជាង អ្នកនោះគឺជាអ្នកឈ្នះ ដូច្នេះគាត់ធ្វើបានច្រើន​ល្អ​ជាងគេក្នុងអាជីពជាកីឡាករប្រដាល់។

Floyd គាត់ដឹងច្បាស់ពីយុទ្ធសាស្ដ្រដែលងាយយកពិន្ទុពីចៅក្រ​ម គឺគាររត់គេចនេះ​ឯង មិនមែនជា​ការ​វ៉ៃនោះទេ ដូច្នេះ គាត់ក៏រត់ច្រើនជាង វ៉ៃ ដោយសង្ឃឹមថា ចុងការប្រកួតគាត់នឹងបានពិន្ទុច្រើន ជាមិនខាន​។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ boxingscene