អន្តរជាតិ ៖ ស្រ្តីម្នាក់ត្រូវបានរកអោយឃើញ បានកាន់បេះដូងខ្លួនឯង បន្ទាប់ពីបានធ្វើការវះ
កាត់ដោយទទួលបានជោគជ័យ នេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស

គួរបញ្ជាក់ផងដែរថា ស្រ្តីរូបនោះ មានឈ្មោះថា Penny ជាអ្នកជម្ងឺមហារីកបេះដូង។ លើស
ពីនេះទៅទៀត បើយោងទៅតាមសម្តីមិត្តភក្តិស្រីរបស់នាងដែលមានឈ្មោះថា Kelsey ក៏
ដូចជា ជាអ្នកបង្ហោះរូបនេះ ចូលទៅក្នុងទំព័រ Imgur បានបញ្ជាក់ថា នេះគឺជារូបមិត្តភក្កិស្រី
របស់ខ្ញុំ Penny ហើយនាងកំពុងតែកាន់បេះដូងរបស់នាង ។ នាងបានកើតនូវជម្ងឺមហារីក
បេះដូងតែនាងមិនដែលអស់សង្ឃឹមម្តងណាឡើយ។ នាងគឺជាវីរៈនារី។

គួររំឭកផងដែរថា មនុស្សប្រមាណជាង ៣,៥០០ នាក់ទូទាំងពិភពលោក ក្នុងមួយឆ្នាំៗ ត្រូវ
ទទួលការវះកាត់បេះដូង ខណៈពេលដែលពួកគេបានកើតនូវជម្ងឺមហារីក៕

ដោយ ៖ ពិសី
ប្រភព ៖ Spy