CamNews

ក្មេងស្ទាវ ២ក្រុម ចេញពីក្លឹប បើកការវាយប្រហារ ស្លាប់ម្នាក់ និងរបួសម្នាក់ ដោយសារពាក្យសម្តីឌឺដងដាក់គ្នា

ត្បូងឃ្មុំ ៖ យុវជន២ក្រុម បានកាប់ចាក់វាយប្រហារគ្នា ក្រោយពេលចេញពីក្លឹប បណ្តាលឲ្យយុវជនម្នាក់ ស្លាប់នៅ កន្លែងកើតហេតុ និងយុវជនម្នាក់រងរបួស ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងជាង ១០យប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ នៅមុខហាងលក់ស៊ុប ណាយស្តារ ក្នុងភូមិត្រពាំងផ្លុង២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

តាមមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ បានប្រាប់ឲ្យដឹងថា យុវជនរងគ្រោះ ស្លាប់មានឈ្មោះ រ័ត្ន ធារ៉ា អាយុ ២៦ឆ្នាំ ជាបុគ្គលិកកាស៊ីណូ ជីអឹមជី មានទីលំនៅភូមិសំរោងយោង ឃុំសំរោង ស្រុកកំពង់រោទ៍ ខេត្តស្វាយ រៀង ។ ចំណែក ជនរងគ្រោះម្នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណរងរបួសស្រា យកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា ក្រោយហេតុការណ៍នោះ សមត្ថកិច្ចបានឃាត់ខ្លួនយុវជនម្នាក់ ឈ្មោះ សាន់ ម៉ាត់លី អាយុ១៧ឆ្នាំ យកមកសាកសួរ ប៉ុន្តែ យុវជនរូបនេះ បានឆ្លើយបដិសេធគ្រប់សំណួររបស់សមត្ថកិច្ច ។ ជាមួយគ្នានោះ ដែរ យុវជនឈ្មោះ សាន់ ម៉ាត់លី បានឲ្យសមត្ថកិច្ចដឹងដែរថា មុនពេលកើតហេតុ រូបគេបានចូលផឹកស៊ី រាំលេងក្នុងក្លឹប យីហោ ហេង ហេង នោះដែរ ប៉ុន្តែ ក្រោយពីខ្លួនផឹកស្រាបៀរអស់២កំប៉ុងប៉ុណ្ណោះ ក៏ស្រាប់តែមានរឿងឌឺដងដាក់គ្នា រវាងយុវជន ២ក្រុមនោះ ឃើញដូច្នោះ ខ្លួនក៏ចេញវិញ រហូតមានរឿងដេញកាប់ចាក់គ្នានោះតែម្តង ។

មន្ត្រីនគរបាលបានឲ្យដឹងដែរថា យុវជនរងគ្រោះ ឈ្មោះ រ័ត្ន ធារ៉ា ត្រូវជនដៃដល់ចាក់នឹងចំពុះទុង ចំត្រង់ចុងដង្ហើម បណ្តាលឲ្យស្លាប់ភ្លាម នៅកន្លែងកើតហេតុតែម្តង ។ ហើយចំពោះករណីខាងលើ សមត្ថកិច្ចកំពុងធ្វើការ ស្រាវជ្រាវ តាមចាប់ជនដៃដល់ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល