CamNews

រន្ធត់ និងស្តែងៗហួស វាយប្រហារ ដោយកាំបិត ដេញចាក់ នៅទីសាធរណៈ របួស ៦ នាក់

ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានបរទេស Channelnewsasia ក្រោយពីបានដកស្រង់សម្តីមន្រ្តី ប៉ូលីសផ្លូវការ របស់ប្រទេសចិន កាលពីយប់ថ្ងៃអង្គារ យប់ម្សិលមិញនេះ​ អោយដឹងថា យ៉ាងហោច ណាស់ មនុស្ស ៦ នាក់ បានទទួលរងរបួស ក្រោយពីមានករណី បើកការវាយប្រហារ នៅតាមទីសា ធារណៈ ពោលនៅ ស្ថានីយ៍រថភ្លើងមួយកន្លែង  ដោយក្រុមប្រដាប់ ដោយកាំបិត នៅឯក្រុង Guang - zhou កាលពីវេលាព្រឹក ថ្ងៃអង្គារ ។

ប្រភពដដែលបន្តអោយដឹងថា ជនសង្ស័យ ជាបុរសម្នាក់ ត្រូវបានចាប់ឃាត់ខ្លួននៅកន្លែងកើតហេតុ ខណៈអត្តសញ្ញាណរបស់គាត់ ពុំទាន់បានដឹងច្បាស់នៅឡើយនោះទេ  ។    វេលាព្រឹកម៉ោង ១១ និង ២២ នាទី គេបានឃើញក្រុមមនុស្ស រត់ភ័យស្លន់ស្លោ ខណៈឃើញបុរសម្នាក់ ដៃប្រដាប់ដោយកាំបិត បើកការវាយប្រហារ    ។  មុននឹងមានការបាញ់បោះ  ពីរគ្រាប់ទៅលើជនសង្ស័យ បុរសខាងលើបាន បើកការវាយប្រហាររបស់ខ្លួន ទៅលើក្រុមអន្តរាគមន៍ មន្រ្តីប៉ូលីស ក្រោយពីពួកគេ បាញ់រះគម្រាម ។

ខណៈកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ    ជនសង្ស័យខាងលើ បានរួចផុត ពីសេចក្តីស្លាប់ ។ គួររំឭកថា ខណៈកំពុង  តែមានការតាមដានស៊ើបអង្កេត  បុរសជាជនសង្ស័យ ត្រូវបានអាជ្ញាធរ ចាប់ ឃាត់ខ្លួនជាបណ្តោះអាសន្ន ស្របពេលដែល ជនរងគ្រោះ​​   ទាំងអស់  ដែលបានរងគ្រោះ ពុំមានការ គម្រាមគំហែង ដល់អាយុជីវិតនោះ ក៏កំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ ក្នុងស្រុកមួយកន្លែង៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia