ចម្លែកៗ ៖ គួរបញ្ជាក់ថា ខ្សែអាថ៍វីដេអូខាងក្រោមនេះ គឺជាទិដ្ឋភាពរួម សំណង់អាគារមួយកន្លែងបាក់ រលំសង្កត់លើរថយន្ត SUV មួយគ្រឿង ក្រោយពីរថយន្តខាងលើនេះ បោលបុកយ៉ាងកម្រោល ខណៈ អ្នកបើកបររថយន្តជាចោរស្រីចិត្តសឿង ហ៊ានលួចរថយន្តមួយគ្រឿងនេះ រួច បើក បររហូតបាត់បង់ ម្ចាស់ការណ៍ ខណៈមានការប្រដេញកកៀកពីមន្រ្តីប៉ូលីស នៅតាមពីក្រោយ ។

សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានបរទេស ដឹមីរ័រអោយដឹងថា មន្រ្តីប៉ូលីសមកពីទីក្រុង Kansas នារដ្ឋ Missouri សហរដ្ឋអាមេរិក បានបើករថយន្តប្រដេញរថយន្ត SUV មួយគ្រឿងនេះ បន្ទាប់ពីបើក បរមិនគោរពច្បាប់ចរាចរណ៍ បំពានភ្លើងសញ្ញាចរាចរណ៍ ពណ៌ក្រហម ជាច្រើនលើក និងបើកបរក្នុង ល្បឿនដល់ទៅ ៨០ ម៉ាយក្នុងមួយម៉ោង។

ជាលទ្ធផល ខណៈមានការប្រដេញពីមន្រ្តីប៉ូលីស និងភាពភ័យស្លន់ស្លោ ខ្លួន ជាចោរស្រីលួចរថយន្ត នោះ ចោរស្រីចិត្តហ៊ានក្លារូបនេះក៏បានបើករថយន្តបាត់បង់ម្ចាស់ការណ៍និងបោលបុកសំណង់អាគារ ខាងលើផ្ទាល់តែម្តង រហូតបានបណ្តាលអោយមានការបាក់រលំ ។ ជាចុងបញ្ជប់ ចោរស្រីម្នាក់នេះ ត្រូវ បានមន្រ្តីប៉ូលីសចាប់ឃាត់ខ្លួនបានសម្រេចនិងរង់ចាំការកាត់ទោសទៅតាមផ្លូវច្បាប់ របស់ប្រទេស។

ដោយឡែក មិនទាន់ជាក់ច្បាស់ និងកំណត់បាននៅឡើយទេ ថាតើសំណង់អាគារដែលបានបាក់រលំ ខាងលើនេះ នឹងត្រូវកំទេចចោលទាំងស្រុង ឬក៏យ៉ាងណា ។ ប្រភពបញ្ជាក់ អោយដឹងថា សំណង់អា គារដែលរងនូវការបាក់រលំខាងលើនេះ ផ្ទុកទៅដោយឡានសល់ពីសម័យបុរាណជាច្រើនគ្រឿងសរុប ជាសាច់ប្រាក់ប្រមាណ ៥០,០០០ ដុល្លារ ៕

<object width="497" height="426" data="http://www.youtube.com/v/I0KnBh_OZa0&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/I0KnBh_OZa0&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ