ក្រុមហ៊ុន BlackBerry បានលើកឡើងថា ប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន មានសមត្ថភាពដើម្បីដំណើរ
ការ Android apps តែទោះបីជាយ៉ាងណា វើហ្សិនថ្មីៗនៃប្រព័ន្ធ BlackBerry 10នេះ អាចដំណើរ
ការតែជាមួយ apps ពីចេញប្រព័ន្ធប្រតិបត្តិការ Android 2.3 Gingerbread ប៉ុណ្ណោះ នាពេលថ្មីៗ
នេះ។

តែទោះបីជាយ៉ាងណា អ្នកប្រើប្រាស់ BlackBerry ប្រហែលអាចទទួលបាន apps ពេញលេញពី
ប្រភពជាច្រើន ដោយសារតែកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ ក្រុមហ៊ុនបានប្រកាសថា ប្រព័ន្ធ
BlackBerry 10.2 ទីបំផុតអាចបន្ថែមមុខងារ ដំណើរការប្រព័ន្ធ Android 4.2.2 Jelly Bean បាន
ហើយ ដែលនឹងផ្តល់ ឲ្យអ្នកប្រើប្រាស់ BlackBerry ដំណើរការ apps ដែលនាពេលថ្មីៗនេះ ភាគ
ច្រើនកំពុងដំណើរការក្នុងឧបករណ៍ Android។

beta មួយនៃប្រព័ន្ធBlackBerry Runtime ថ្មីដែលអាចដំណើរការកម្មវិធី Android Apps បាននោះ
បានបង្ហាញខ្លួនសម្រាប់ developers ប៉ុន្តែវើហ្សិន BlackBerry 10.2 មិនត្រូវបានគេរំពឹងថា នឹង
មានវត្តមាននោះទេរហូតដល់ យ៉ាងហោចណាស់ចុងឆ្នាំ ២០១៣ឯណោះ។

ក្រុមហ៊ុន BlackBerry បានរំលឹកដែរថា ការ Update ក៏នឹងនាំយកនូវសមត្ថភាព ទ្រទ្រង់កម្មវិធីដូច
ជា Unicode emojisស្តង់ដារ, multiple alarms, level 1 notifications, reminder timers និងកម្មវិធី
ជាច្រើនទៀត៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល