ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយចៅក្រម សាលាដំបូង រាជធានីភ្នំពេញ លោក លី សុខឡេង បានរក ឃើញកាំភ្លើង អាកាចំនួន៣ដើម ខណៈចុះទៅឆែកឆេរនៅផ្ទះ ឪពុកម្តាយ ឧកញ៉ា ថោង សារ៉ាត់ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ 921-923 សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅព្រឹក និងរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥នេះ ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ ដែលចូលរួម នៅក្នុងប្រតិបត្តិការខាងលើនេះ បានឲ្យដឹងថា ក្រោយបញ្ចប់ ការចុះ ទៅឆែកឆេរ នៅផ្ទះឪពុកម្តាយរបស់ ឧកញ៉ា ថោង សារ៉ាត់ ដែល ជាមេខ្លោង នៅពីក្រោយខ្នង នៃអំពើឃាតកម្ម លើលោកឧកញ៉ា អ៊ឹង ម៉េងជឺ នោះ សមត្ថកិច្ច បានរកឃើញ កំាភ្លើងអាកាចំនួន៣ដើម ត្រូវបានលាក់ទុកនៅទីនោះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ សាលាឧទ្ធរណ៍ បានបដិសេធសំណើរ នៅក្រៅឃុំ របស់មេធាវី ឪពុកម្តាយ ថោងសារ៉ាត់ ពោលបានបន្តឲ្យឃុំដដែល៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល