CamNews

HTC M8 កំណែតម្លៃទាប មានសម្បកជ័រ រូបរាងកោង

គោលបំណងធំបំផុត របស់ HTC នៅពេលបង្កើតម៉ូដែលស្មាតហ្វូន ដូចជា HTC M8 Ace នេះ
គឺដើម្បីបង្កើតឱកាសបន្ថែម សម្រាប់អតិថិជន ដែលចង់បាន M8 តម្លៃទាប។

រូប​ភាព​បែក​ធ្លាយ​ដំបូង របស់ HTC M8 Ace តម្លៃ​ទាប

យើងធ្លាប់បានឮព័ត៌មានខ្លះៗ ស្ដីអំពីទូរស័ព្ទឆ្លាតវៃ HTC M8 ដែលមានសម្បកធ្វើអំពីជ័រទាំង
ស្រុង ប៉ុន្ដែមកដល់ពេលនេះ ទើបយើងទាំងអស់គ្នា បានឃើញបណ្ដារូបភាពដំបូង របស់ផលិត
ផលនេះ។

កំណែថ្មី ដែលមានឈ្មោះថា HTC M8 Ace ត្រូវបានធ្វើអំពីជ័រ នឹងមានរចនាកោង ដើម្បីដោះ
ស្រាយបញ្ចប់ នូវបញ្ហាតម្លៃ បំណងប្រកួតប្រជែងជាមួយ Galaxy S5 របស់ Samsung ។ ព័ត៌មាន
ចចាមអារ៉ាម មួយ ក៏បានឱ្យដឹងថា HTC M8 Ace នឹងប្រើប្រាស់អេក្រង់ 5 inch ដែលមានកម្រិត
រីសូលូសឹន Full HD បំពាក់ឈីប Qualcomm Snapdragon 801 2.5 GHz និងមានតម្លៃត្រឹមតែ
៤៨០ដុល្លារអាមេរិក។

នៅ​លើ​ទំព័រ Twiter របស់ HTC ក៏​បាន​សរសេរ​ថា "More beautifil cureves coming soon" ស្រប​ពេល​​
ដែល​មាន​ព័ត៌មាន​ស្ដី​អំពី​ HTC M8 Ace កំណែ​សម្បក​​ជ័រ ដូច្នេះ ​HTC M8 Ace នឹង​មាន​រូប​រាង​​
​កោង ដ៏​ស្រស់​ស្អាត។

ចំពោះតម្លៃទាបបែបនេះ គេជឿថា កំណែ HTC M8 ថ្មី នឹងទទួលបានការពេញនិយមប្រើប្រាស់ ពីសំណាក់អ្នកដែលមានប្រាក់ចំណូលមធ្យម។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena/gadgets