CamNews

សម្តេចតេជោ ហ៊ុន សែន ផ្តល់ប្រាក់រង្វាន់ ៤៦.០០០ដុល្លារ ដល់យុវសិស្ស ២៤នាក់ ដណ្តើមមេដាយពីអាម៉េរិក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ថវិកាផ្ទាល់ខ្លួនចំនួន  ៤៦.០០០ដុល្លារ ជារង្វាន់ដល់យុវសិស្សសាលាអន្តរជាតិហ្សាម៉ាន់ ២៤នាក់ ដែលបាន​ដណ្តើមមេដាយពីអា ម៉េរិ ក លើការប្រឡងប្រជែងសរសេរគម្រោង ក្នុងក្របខណ្ឌសាលាអន្តរជាតិកម្រិតវិទ្យាល័យស្តីពីបរិស្ថាន។

ការប្រគល់រង្វាន់លើកទឹកចិត្តដល់យុវសិស្សខ្មែរ ដែលមានស្នាដៃខ្លាំងពូកែ ព្រមទាំងនាំភាពល្បាញល្បីជូន ប្រទេសជាតិនេះ បានធ្វើឡើងក្នុងឱកាសសម្តេចអនុញ្ញាតឲ្យយុវសិស្សជ័យលាភីទាំង ២៤​នាក់ ចូលជួបសម្តែង ការគួរសម និង សំណេះសំណាលនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥។

លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកកាសែត ក្រោយពីបញ្ចប់ការ ជួបសំណេះសំណាលជាមួយក្រុមយុវសិស្សថា ដើម្បីជាការលើកទឹកចិត្ត សម្តេចតេជោ ហ៊ុន សែន បានផ្តល់ រង្វាន់ដល់យុវសិស្សទទួលមេដាយពីអាម៉េរិកទាំង ២៤នាក់ ហើយក្រសួងអប់រំក៏បានផ្តល់ផងដែរ។ សិស្សទាំង  ២៤នាក់នេះ មានអ្នកទទួលបានមេដាយមាស ៦នាក់, មេដាយប្រាក់ ១០នាក់ និងសំរឹទ្ធ ៨នាក់។

ក្នុងនោះម្ចាស់ជ័យលាភីមេដាយមាស ទទួលបានថវិកាពីសម្តេចម្នាក់ៗ ៣.០០០ដុល្លារ និងក្រសួងអប់រំ ៤លាន រៀល, ម្ចាស់មេដាយប្រាក់ទទួលបានថវិកាពីសម្តេចម្នាក់ៗ ២.០០០ដុល្លារ និងក្រសួងអប់រំ ៣,៥លានរៀល និង មេដាយសំរិទ្ធទទួលបានថវិកាពីសម្តេចម្នាក់ៗ ១.០០០ដុល្លារ និងក្រសួងអប់រំ ៣លានរៀល។

លោក សេង រតនា ជំនួយការនាយកសាលាអន្តរជាតិហ្សាម៉ាន់ បានឲ្យដឹងថា សាលារបស់លោក បានបញ្ជូន សិស្សទៅប្រឡងប្រជែងសរសេរគម្រោងក្នុងក្របខ័ណ្ឌសាលាអន្តរជាតិកម្រិតវិទ្យាល័យលើ ប្រធានបទបរិស្ថាន  «Genius Olympiad 2015» នៅសហរដ្ឋអាម៉េរិកជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១១មកម្ល៉េះ រហូតដល់ឆ្នាំ ២០១៥ សិស្ស ដែលសាលាបញ្ជូនទៅចំនួន ២៤នាក់ បានទទួលមេដាយ។

លោក សេង រតនា បានឲ្យដឹងថា នៅឆ្នាំ២០១៥នេះ សាលាបានបញ្ជូនសិស្សចំនួន ១៧នាក់ ទៅចូលរួមប្រកួត  ប្រជែងក្នុងនោះ សិស្ស ៩នាក់ បានទទួលមេដាយ ហើយពីរនាក់ទទួលបានមេដាយមាស។ លោកបញ្ជាក់ថា ឆ្នាំ  នេះ យុវសិស្សកម្ពុជា ទទួលបានមេដាយច្រើនជាងបណ្តាឆ្នាំកន្លងទៅ។

លោក សេង រតនា បានសម្តែងមោទនភាពយ៉ាងខ្លាំង ចំពោះយុវសិស្សកម្ពុជា ដែលបានប្រឹងប្រែងបញ្ចេញបញ្ញា  ស្មារតីរបស់ខ្លួន ប្រកួតប្រជែងដណ្តើមមេដាយ ដែលមានការចូលរួមពីបេក្ខជនមកពីបណ្តាប្រទេសនានា លើ ពិភពលោករហូតដល់ ៦៩ប្រទេស ហើយមានបេក្ខជនចូលរួមជិត ៨០០នាក់។

លោ រតនា បានហៅការដណ្តើមជ័យលាភី របស់យុវសិស្សទាំងអស់នេះ គឺជាការដណ្តើមយកជ័យជម្នះ និងភាព  ល្បីល្បាញជូនកម្ពុជា នៅលើឆាកអន្តរជាតិផងដែរ។

លោក រតនា ក៏បានសម្តែងភាពរំភើបសប្បាយរីករាយផងដែរ ចំពោះការផ្តល់នូវកិត្តិយ ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ  ហ៊ុន សែន បានចូលជួបសម្តែងការគួរសម ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តជាច្រើនថែមទៀត។ លោក ជឿជាក់  ថា ការផ្តល់កម្លាំងចិត្តពីនាយករដ្ឋមន្រ្តីកម្ពុជា នឹងក្លាយកម្លាំងចលករ ដ៏ខ្លាំងក្លាជំរុញឲ្យយុវជនកម្ពុជា កាន់តែប្រឹង  ប្រែងសិក្សារៀនសូត្របង្ហាញនូវស្នាដៃ និងចំណេះជំនាញ។

ជំនួយការនាយកសាលាអន្តរជាតិហ្សាម៉ាន់រូបនេះ ក៏បានសម្តែងក្តីរំពឹងផងដែរថា សម្តេចតេជោ ហ៊ុន សែន និង រាជរដ្ឋាភិបាលកម្ពុជា នឹងនៅតែបន្តសកម្មភាពលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តដល់យុវជនកម្ពុជា លើមាគ៌ានៃការ អប់រំឲ្យកាន់តែផុលផុស។

យុវសិស្សខ្មែរ លីម ធានហុក ដែលទទទួលបានមេដាយមាស ពីការបង្កើតវិធីចម្រោះទឹកប្រកបដោយគំនិតច្នៃ ប្រឌិតខ្ពស់នៅក្នុងការប្រកួតប្រជែងនៅឆ្នាំ២០១៥នេះ បានបង្ហាញអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង នៅពេល ទទួលបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន។ លីម ធានហុក យុវសិស្ស ដែល ទទួលបានអាហារូបករណ៍តម្លៃ ៤.០០០ដុល្លារ សិក្សានៅសាលាអន្តរជាតិ ZAMAN អស់រយៈពេល ៤ឆ្នាំមក ហើយនោះ បានបញ្ជាក់ថា រូបគេមិនដែលស្រមៃថា បានជួបជាមួយនាយករដ្ឋមន្រ្តីបែបនេះឡើយ។

ធានហុក បន្តថា ការផ្តល់រង្វាន់លើកទឹកចិត្តរបស់នាយករដ្ឋមន្រ្តី នឹងជួយឲ្យមានកម្លាំងទឹកចិត្តកាន់តែខ្លាំងថែម ទៀត សម្រាប់ការសិក្សារបស់ពួកគេ។

ទាំងការដណ្តើមមេដាយមាសពីអាម៉េរិក និងឱកាសចូលជួបសម្តែង ការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន  ក៏បានធ្វើឲ្យលោកឧត្តមសេនីយ៍ត្រី អ៊ុក ណារិន អនុប្រធាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត ក្រសួងមហា  ផ្ទៃ ដែលជាឳពុករបស់យុវសិស្ស លីម ធានហុក រំភើបរីករាយជាពន់ពេកផងដែរ។

លោក អ៊ុក ណារិន បានគូសបញ្ជាក់ថា អ្វីដែលធ្វើឲ្យរូបលោករំភើបកាន់តែខ្លាំងនោះ គឺកូនរបស់លោកបានប្រឹង ប្រែង រហូតមានឱកាសកាន់បង្ហាញទង់ជាតិរបស់ខ្មែរ បង្ហាញទៅអន្តរជាតិឲ្យបានដឹងថា ខ្មែរក៏មានយុវជនដែល ខ្លាំង និងមានសមត្ថភាពស្រាវជ្រាវ និងផលិតនូវឧបករណ៍បែបវិទ្យាសាស្រ្តផងដែរ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល