បន្ទាប់ពី Liverpool ផ្លាស់ប្តូរម្ចាស់ក្លឹបរួចរាល់ អស់រយៈពេល ៣ ឆ្នាំ រួចមក ថ្ងៃនេះម្ចាស់ក្លឹប
John Henry បានប្រកាសលក់ក្លឹប Liverpool ហើយ ។

John Henry ម្ចាស់ក្លឹប Liverpool គឺជាមហាសេដ្ឋីអាមេរិច និងជាម្ចាស់ក្រុមហ៊ុន Fenway Sports
Group ផងនោះ បានដាក់លក់ក្រុម Liverpool ក្នុងតំលៃ ៣៥០ លានផោន ។ បើតាមសេចក្តីរាយ-
ការណ៍របស់ The Sun បាននិយាយថា Liverpool មិនទាន់ប្រកាសពីអ្នក កំពុងចែចូវទិញក្លឹបនៅ
ឡើយទេ តែគេដឹងថា ថៅកែប្រេងក្រុមហ៊ុន Saudi និង មហាសេដ្ឋី អាមេរិច ២ នាក់ទៀតកំពុង
ចង់បានក្លឹប Liverpool ។

បន្ទាប់ពីចំណាយប្រាក់អស់ ៣០០ លានផោនដើម្បីទិញក្លឹប និង ១៨៧ លានផោនទៀតសំរាប់
ទិញកីឡាកររួចមក John Henry បានសង្ឃឹមថានឹងស្តារឈ្មោះ អោយក្រុម Liverpool ឡើយវិញ
តែផ្ទុយទៅវិញ Liverpool នៅតែមិនអាចងើបមុខឡើង ធ្វើអោយមហាសេដ្ឋី John Henry សំរេច
ចិត្តលក់ក្លឹប ក្នុងតំលៃ ៣៥០ លានផោន ៕

ដោយ ៖ កុសល
ប្រភព ៖ dailymail