CamNews

បះសក់ ២ នាក់បន្តបាត់ខ្លួន ខណៈបាឡុងហោះ ផ្ទុះធ្លាក់ចូលក្នុងសមុទ្រ

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍​ ដែលបានចេញផ្សាយដោយទីភ្នាក់ងារ
សារព័ត៌មានបរទេស CNN កាលពីប៉ុន្មានម៉ោងមុននេះ បានគូសបញ្ជាក់អោយដឹងថា មកទល់
នឹងពេលនេះ   មនុស្ស ២   នាក់នៅបន្តការបាត់ខ្លួននៅឡើយ  ​ ខណៈពេលដែល​ ៥ នាក់ផ្សេង
ទៀតបានរកឃើញ    បន្ទាប់ពីបានជួបឧបទ្ទេវហេតុ   ដែនអាកាស នាប្រទេសប៉េរូ  នោះគឺ ផ្ទុះ
បាឡុងហោះ ធ្លាក់ចូលទៅក្នុងសមុទ្រ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

គួរបញ្ជាក់ផងដែរថា     សំណល់បាក់បែក នៃបាឡុងហោះមួយនេះ  ​ត្រូវបានរកឃើញនៅក្នុង
មហាសមុទ្រប៉ាស៊ីហ្វិច ភាគខាងត្បូងទីក្រុង លីម៉ា ប្រទេសប៉េរូ។ លើសពីនេះ ដោយមានការ
ដកស្រង់សេចក្តីថ្លែងការណ៍  របស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃប្រទេសនេះ  អោយដឹងថា អ្នក
ដែលបានជួយសង្គ្រោះ ដែលមានសមាជិក  ៥  នាក់ សុទ្ធតែជាស្រ្តីភេទនោះ  ត្រូវបានបញ្ជូន
ទៅកាន់មន្ទីរពេទ្យហើយ    ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ​ ខណៈពេលដែលស្ថានភាពរបស់ពួក
គេ មិនទាន់បានដឹងច្បាស់នៅឡើយទេ។

លើសពីនេះ    ប្រភពសារព័ត៌មានដដែល   បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា ក្នុងចំ
ណោមអ្នកដែលបានបាត់ខ្លួនពីរនាក់នោះ មួយនាក់ជាអ្នកបើកបាឡុងហោះនិងមួយអ្នកទៀត
ជាអ្នកដំណើរ។ បន្ទាប់ពីបានកើតមានឡើងនូវឧបទ្ទេវហេតុផ្ទុះបាឡុងហោះនេះ ហើយក៏មាន
ការអន្តរាគមន៍ពីភ្នាក់ងារមានសមត្តកិច្ច ដោយធ្វើការរុករកអ្នកទាំងយប់ទាំងថ្ងៃ តាមរយៈឧទ្ធ
ម្ភាគចក្រ និងទូកនេសាទជាដើម។

គួររំឭកផងដែរថា      ករណីផ្ទុះបាឡុងហោះលើកនេះ  វាស្រដៀងទៅនឹង ការផ្ទុះបាឡុងហោះ
កាលពីអំឡុងខែកុម្ភៈ  នៅឯប្រទេសអេហ្ស៊ីប  ដែលបានសម្លាប់ភ្ញៀវទេសចរ ដល់ទៅ ១៩ រូប
ដោយបានបណ្តាលមកពីបាឡុងហោះនោះ កើនកម្តៅខ្លាំងពេក៕

ដោយ ៖ រិទ្ធី
ប្រភព ៖ CNN