ភ្នំពេញ ៖ ក្មេងជំទង់ វ័យមិនដល់២០ឆ្នាំ ពីរនាក់ ត្រូវបានកម្លាំង នគរបាលខណ្ឌចំការមន នាំយកទៅធ្វើ ការអប់រំ ខណៈពួកគេបាននាំគ្នាជិះ ម៉ូតូកែច្នៃបង្កការរំខានដោយសំឡេងដល់ប្រជាពរដ្ឋ នៅម៉ោងប្រមាណ១០និង១៥នាទី ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅម្តុំវិមានឯករាជ្យ ក្នុងសង្កាត់ទន្លេបាសាក់។

កម្លាំងនគរបាលល្បាត បានឲ្យដឹងថា ក្មេងប្រុសពីរនាក់នេះ ត្រូវបាននាំខ្លួន យកទៅអប់រំខណៈពួកគេបានជិះម៉ូតូកូនទារពីរគ្រឿង បង្កសំឡេងរំខានខ្លំាងដោយស៊ីមុំាងកែច្នៃខុសពីលក្ខណៈដើម នៅចំណុចវិមានឯករាជ្យ ក្នុងបំណងជិះទៅកោះពេជ្រ។ ម៉ូតូពួកគេបានធ្វើការកែច្នៃស៊ីមុំាង ខុសពីលក្ខណៈដើម ដែលវាខុសនិងច្បាប់ចរចារផ្លូវគោក ហើយម្យ៉ាងទៀតការកែច្នៃនេះ បានបង្កការរំខាន ដោយសំឡេងដល់ប្រជាពលរដ្ឋផងដែរ។

យ៉ាងណាក៏ដោយសមត្ថកិច្ចបានបញ្ជាក់ថា ការនាំខ្លួនក្មេងប្រុសទំាងពីរនាក់ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន គឺដើម្បីធ្វើការអប់រំ ពួកគេ រួចហៅអាណាព្យាបាលដើម្បីមកធ្វើកិច្ចសន្យាធានា ហើយតម្រូវឲ្យយកម៉ូតូទំាងនេះ ទៅធ្វើឲ្យត្រូវតាមលក្ខណៈដើមវិញ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល