CamNews

បិទស្កុតលើម៉ៃក្រូហ្វូនដូចម្ចាស់ Facebook នៅតែត្រូវគេលួចស្ដាប់ ដោយងាយ

ការបិទស្កុតលើកាមេរ៉ា និងម៉ៃក្រូហ្វូន MacBook របស់ Mark Zukerberg ប្រហែលជាអាចជួយ
ឱ្យគាត់គេចផុតពីការលួចមើល​ ប៉ុន្តែ នៅតែអាចត្រូវគេលួចស្ដាប់។

កាលពីប៉ុន្មានថ្ងៃមុននេះ ម្ចាស់ Facebook បានបង្ហោះរូបថត​មួយដើម្បីសាទរចំពោះការដែល
Instagram  មានអ្នកប្រើប្រាស់ឡើងដល់ ៥០០លាននាក់។ ក្រៅពីពាក្យជូនពរ រូបថតនោះ ក៏
ត្រូវបានគេហ្ស៊ូមមើលយ៉ាងលំអិត ហើយត្រូវគេរកឃើញថា កាមេរ៉ា និងរន្ធម៉ៃក្រូហ្វូន នៅលើ
MacBook ត្រូវបិទស្កុតពីលើ។

ការបិទស្កុតបែបនេះគឺជាវិធីសាមញ្ញមួយជួយការពារអ្នកប្រើប្រាស់។ ក៏ប៉ុន្តែ វិធីនេះ អាចការ
ពារបានតែកាមេរ៉ាប៉ុណ្ណោះ ព្រោះថា ចំពោះការបិទស្កុតលើ​រន្ធស្រូបសម្លេង​ម៉ៃក្រូហ្វូន វាមិន
អាចរារាំងសម្លេងចូលទៅកាន់លេបថប​នោះទេ។​

ជាក់ស្ដែង នៅពេលគេយកស្កុតមកបិទលើរន្ធម៉ៃក្រូហ្វូនច្រើនជាន់ ហើយធ្វើការថតសម្លេង
ជាលទ្ធផលបង្ហាញថា សម្លេងនៅតែលឺដូចធម្មតា។ ដូច្នេះមានន័យថា ការបិទស្កុតលើរន្ធម៉ៃ
ក្រូហ្វូន គឺមិនមានប្រសិទ្ធភាពនោះទេ។

ដូច្នេះ តើធ្វើបែបណាដើម្បីមិនឱ្យគេលួចស្ដាប់បាន?

ដំបូងអ្នកត្រូវយល់ថា លេបថប ត្រូវបានតភ្ជាប់ជាស្រេចជាមួយនឹងម៉ៃក្រូហ្វូនរបស់វា។ ដូច្នេះ
អ្នកត្រូវផ្ដាច់ខ្សែនោះចោល ដើម្បីមិនឱ្យវាស្រូបសម្លេងបាន។ អ្នកមិនអាចដោះម៉ាស៊ីនដើម្បី
កាត់ខ្សែនោះបានទេ បែបនេះត្រូវតែប្រើវិធិទីពីរ។

បើសិនជាយកចិត្តទុកដាក់ អ្នកនឹងឃើញថា នៅពេលដោតក្បាល jack ចូលទៅក្នុងរន្ធ
headphone jack នោះ សម្លេងចេញចូល នឹងលែងមានទៀតហើយ។ ដូច្នេះ អ្នកអាចយក
កាសចាស់​មកប្រើបានដោយកាតខ្សែចោល ទុកតែក្បាល jack ហើយដោតចូលរន្ធដោត
កាសជាការស្រេច។

ប្រែសម្រួល ៖ បុត្រា