កាលពីថ្ងៃចន្ទ ក្រសួងការបរទេសអាមេរិក ជាថ្មីម្ដងទៀត បានចាត់ទុកប្រទេសគុយបា ថាជារដ្ឋ ដែលផ្ដល់ការគាំទ្រដល់អំពើភេរវកម្ម ។ កាលពីឆ្នាំ ២០១៥ រដ្ឋការរបស់លោក អូបាម៉ា បានដកប្រទេសគុយបាចេញពីបញ្ជីរដ្ឋគាំទ្រអំពើភេរវកម្ម ដែលបច្ចុប្បន្នប្រទេសមួយចំនួនទៀតដូចជា កូរ៉េខាងជើង អ៊ីរ៉ង់ និងសេរីយ៉ា ក៏ស្ថិតនៅក្នុងបញ្ជីនោះដែរ ។

នៅក្នុងរបាយការណ៍សារព័ត៌មានមួយ ចេញដោយរដ្ឋមន្រ្ដីការបរទេសលោក Mike Pompeo ក្រសួងការបរទេស បានចោទប្រកាន់ប្រទេសគុយបា ពីបទផ្ដល់ការគាំទ្រដល់បទល្មើសនៃអំពើភេរវកម្មអន្ដរជាតិ ដោយការផ្ដល់ជម្រកសុត្ថិភាពខុសច្បាប់ដល់ភេរវករ និងបានបន្ថែមថា៖” តាមរយៈការដាក់បញ្ចូលប្រទេសគុយបាទៅក្នុងបញ្ជីនេះ សហរដ្ឋអាមេរិក ជាថ្មីម្ដងទៀត នឹងទទួលខុសត្រូវចំពោះរដ្ឋាភិបាលគុយបា និងផ្ញើសារច្បាស់ៗថា៖ របប Castro ត្រូវតែបញ្ចប់ការគាំទ្ររបស់ខ្លួនចំពោះអំពើភេរវកម្ម និងការធ្វើវិទ្ធង្សនាជាអន្ដរជាតិចំពោះប្រព័ន្ធយុត្ដិធម៌អាមេរិក” ។

អំពើអាក្រក់ ដែលត្រូវបានចោទប្រកាន់ដោយរបាយការណ៍របស់លោក Pompeo រួមមានការផ្ដល់ជម្រកដោយខុសច្បាប់ដល់អ្នករត់គេចខ្លួនពីអាមេរិក ដូចជាលោក Joanne Chesimard លោក Ishmael LaBeet និងលោក Charles Lee Hill ព្រមទាំងការចោទប្រកាន់ចំពោះការជ្រៀតជ្រែករបស់គុយបាចូលក្នុងប្រទេសវេណេហ្សូអេឡា និងបរាជ័យក្នុងការសហការជាមួយនឹងកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើភេរវកម្មរបស់អាមេរិក ផ្អែកតាមផ្នែក 40A នៃក្រមស្ដីពីការគ្រប់គ្រងការនាំចេញអាវុធជាតិផ្ទុះ។

សេចក្ដីថ្លែងការណ៍របស់លោក Pompeo កើតឡើងស្របពេលការកើនឡើងភាពតានតឹងមួយផ្សេងទៀតរវាងសហរដ្ឋអាមេរិក និងគុយបារយៈពេលជាង ៤ ឆ្នាំចុងក្រោយនេះ និងអនុលោមតាមរបាយការណ៍សិទ្ធិមនុស្សឆ្នាំ ២០១៩ របស់ក្រសួងការបរទេសអាមេរិក ។ លោក ដូណាល់ ត្រាំ បានបង្កើនការដាក់ទណ្ឌកម្មចំពោះប្រទេសគុយបា កាលពីខែកញ្ញា ក្រោយពីការដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្មជាច្រើនមុខ ត្រូវបានអនុវត្ដដោយក្រសួងរតនាគារ និងក្រសួងពាណិជ្ជកម្មអាមេរិក កាលពីឆ្នាំ ២០១៩ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist