ភ្នំពេញ៖ តារាសម្តែងប្រុសរូបសង្ហា ពូកែនិយាយកំប្លុកកំប្លែង លោក ប៉ែន ចំរ៉ុង បន្ទាប់ពីជោគជ័យខ្លាំងនៅក្នុងអាជីពតួរសម្តែងមកនោះ ថ្មីៗនេះមានដំណឹង ដ៏រសើបថា បច្ចុប្បន្នលោកបាននឹង កំពុងលួចលាក់សាងសម្ព័ន្ធភាពស្នេហាកំបាំងភ្នែក មហាជនជាមួយតារាសម្តែងស្រីវ័យក្មេង ដែលគេស្គាល់គ្រប់គ្នាថា ជាកូនថៅកែផលិតកម្មមហាហង្ស គឺកញ្ញា ភិន សុដាលីស។

បើតាមប្រភព ពីរង្វង់អ្នកសិល្បៈជិតដិត ជាមួយតារាប្រុសរូបនេះ បាននិយាយបង្ហើបថា លោក ប៉ែន ចំរ៉ុង រាល់ថ្ងៃ គឺកំពុងតែមានទំនាក់ទំនង ស្នេហាក្រៅឆាក ជាមួយតារាសម្តែងកញ្ញា ភិន សុដាលីស ត្រូវជាកូនស្រីសំណព្វចិត្ត របស់ចាងហ្វាង ផលិតកម្ម «មហាហង្ស» លោក អ៊ិន សុភិន ដែលអ្នកទាំងពីរ ហាក់បង្ហាញពីភាពស្និទ្ធស្នាល ល្អូកល្អើនឹងគ្នា ក្នុងមួយរយៈពេលចុងក្រោយនេះ។ ពោលគឺបន្ទាប់ពីអ្នកទាំងពីបានសម្ដែងជាតួឯក រួមគ្នាក្នុងរឿង «អាព្រឿងងាប់ហើយ» ដោយបានចាក់បញ្ចាំងចប់រួចរាល់។

តាមរយៈការបង្ហាញ ពីសកម្មភាពស្និទ្ធស្នាល ខាងលើនេះ ត្រូវបានគេដឹងយ៉ាងច្បាស់ថា តារាសម្ដែងល្បីឈ្មោះរាប់ឆ្នាំ លោក ប៉ែន ចំរ៉ុង បានចាប់ផ្តើមសាងទំនាក់ទំនង ស្នេហារក្រៅឆាក ជាមួយកញ្ញា ភិន សុដាលីស ជាច្រើនខែមកហើយដែរ ប៉ុន្តែមិនបានបង្ហាញ ជាសាធារណៈនោះទេ ។ ជាមួយគ្នានេះប្រភពខាងលើ ក៏បានបង្ហើបទៀតថា សម្ព័ន្ធភាពស្នេហា រវាងពួកគេទាំងពីរ អាចនឹងឈានដល់ ការរៀបចំពិធីមង្គលការតាមប្រពៃណីផងដែរ ខណៈដែលអតីតគូដណ្ដឹងចាស់ គឺលោក ប៉ែន តុលា ក៏ព្យាយាមត្រូវរ៉ូវគ្នាជាមួយ ភិន សុដាលីស វិញ ក្រោមការជួយជ្រោមជ្រែងពីលោក អ៊ិន សុភិន ជាឪពុក។

ឆ្លើយប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទនា កាលពីរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥នេះ តារាប្រុសដែលឆក់បានតំណែង តួឯកបន្តបន្ទាប់ ស្ទើរតែរកពេលសម្រាកគ្មាន លោក ប៉ែន ចំរ៉ុន បាននិយាយបដិសេធថា ពួកយើងទាំងពីរអត់មានអី ក្រៅពីមិត្តភាពសិល្បៈទេ ព្រោះដោយសារកន្លងមកពួកយើង បានរាប់អានគ្នា នៅក្នុងរង្វង់សិល្បៈ បែបមិត្តភាពធម្មតា តែប៉ុណ្ណោះ។

លោក ប៉ែន ចំរ៉ុង បាននិយាយទៀតថា «ដោយសារតែពួកយើង ធ្លាប់ថតសម្តែងរឿងនិងឧស្សាហ៍ដើរជាមួយគ្នា អ៊ីចឹងហើយអ្នកទាំងពួង គឺតែងតែមានការយល់ច្រឡំ។ ម្យ៉ាងទៀតឲ្យតែឃើញ អ្នកណាដើរជាមួយគ្នា គឺថាអ្នកហ្នឹងស្រលាញ់គ្នា បើឃើញយើងដើរជាមនុស្សប្រុស ថាស្រលាញ់ប្រុសគ្នាឯង ហើយបើសិនជាមួយស្រី ថាអ្នកហ្នឹងស្រលាញ់ស្រី…..។ដូច្នេះ ខ្ញុំស្នើរសូមឲ្យគំនិតត្រង់នេះ គួរណាតែយកទៅគិត ពិចារណាទាំងអស់គ្នា ឡើងវិញ ហើយក៏សូមឲ្យខាងគេហទំព័រLookingTODAY ជួយបកស្រាផង..!»។

តារាសម្តែងប្រសោប បានប្រជាប្រិយភាព លោកពេញផ្ទៃប្រទេសលោក ប៉ែន ចំរ៉ុង បានបន្តថា« ពួកយើងកន្លងមកធ្លាប់រាប់អានគ្នា៨នាក់ នៅក្នុងចំណោមតារាសម្តែង ដែលធ្លាប់ថតរឿង ជាមួយគ្នាដោយក្នុងនោះ គឺមានលោកផ្ទាល់ លោក មករា លោកជីវ័ន្ត លោក សីហា និង កញ្ញា ដាលីស….។ ពួកយើងរាប់អាន គ្នាដូចបងប្អូនបង្កើតអ៊ីចឹង ជួនកាលលើសបងប្អូនបង្កើតផង ដោយសារពេលខ្លះ យើងមានអីនិយាយ ឬបកស្រាយ គឺយើងតែងបាននិយាយ ជាមួយគ្នា នៅក្នុងក្រុម... អ៊ីចឹងក៏ឧស្សាហ៍ដើរទៅណាជុំគ្នា ហើយខ្ញុំក៏មិនដឹងថា ការមើលឃើញខាងក្រៅ ធ្វើឲ្យអ្នកខ្លះ យល់ច្រឡំ ម៉េចក៏មិនដឹងដែរ ព្រោះសិល្បៈកាលណា កាន់តែរាប់អាន គឺរិតតែជិតសិ្នទ្ធ..»។

លោក ប៉ែន ចំរ៉ុង បានបញ្ជាក់ថា នេះគ្រាន់តែជាការគិតយល់ច្រឡំ ពីសំណាក់បងប្អូនមួយចំនួនធំ តែប៉ុណ្ណោះ។ ដូច្នោះហើយ សូមឲ្យមហាជន ឈប់មានការយល់ច្រឡំ ចំពោះរឿងនេះទៀតទៅ។ ជាមួយគ្នានេះ លោកក៏សូមទោសខាងសាមី គ្រួសាររបស់ កញ្ញា ភិន សុដាលីស ផងដែរ ព្រោះបញ្ហានេះ បានឮឡើង នៅតាមសារព័ត៌មាននានា ធ្វើឲ្យខូចកិត្តិយសក្រុមគ្រួសារគាត់ ពិសេសគឺសាមីខ្លួនផ្ទាល់ គឺកញ្ញា ភិន សុដាលីស។
តារាសម្តែងចាស់វស្សា ដែលកំពុងឆក់បានទីផ្សារល្បីឈ្មោះ លោក ប៉ែន ចំរ៉ុង បានបន្ថែមថា រវាងលោក និងកញ្ញា ភិន សុដាលីស គឺរាប់អានគ្នា ត្រឹមតែ មិត្តភក្តិឬបងប្អូនរួមអាជីព សិល្បៈជាមួយគ្នា តែប៉ុណ្ណោះ គ្មានគិតអ្វីផ្សេង លើសពីនេះទេ។ លោកសូមបដិសេធដាច់ខាត ចំពោះរឿងដែល គេយល់ច្រឡំថា លោក និងកញ្ញា ភិន សុដាលីស បានលួចមានទំនាក់ទំនង ស្នេហាក្រៅឆាកជាមួយគ្នា និងអាចឈានដល់ការរៀបអាពាហ៍ពិពាហ៍ ផងនោះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល