CamNews

នាយឧត្ដមសេនីយ៍​ សៅ សុខា បង្កើត គណៈកម្មការចំពោះកិច្ច ស្រាវជ្រាវករណី បាញ់ប្រហារ រថយន្ដដឹកស្រូវ

ត្បូងឃ្មុំ ៖ គណៈកម្មការ ចំពោះកិច្ចមួយ ត្រូវបានបង្កើតឡើងពីសំណាក់ នាយឧត្ដម សេនីយ៍សៅ សុខា មេបញ្ជាការ អាវុធហត្ថ លើផ្ទៃប្រទេស នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៥នេះ ក្នុងគោលបំណងចុះទៅធ្វើការ ស្រាវជ្រាវ និងស៊ើប អង្កេតភាពមិនប្រក្រតី ដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃ កន្លងមកនេះ នៅក្នុងទឹកដីខេត្ដត្បូង និងខេត្ដ ព្រៃវែង នោះគឺការដេញបង្ក្រាបនិងបាញ់ជា ច្រើនគ្រាប់លើរថយន្ដយីឌុបដឹកស្រូវមួយ គ្រឿង ព្រមទាំងចាប់ អ្នកបើករថយន្ដនិងព្រូ រថយន្ដមកធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរទៀង ផង ។

គណៈកម្មការចំពោះកិច្ច ដែលមានប្រធាន អនុប្រធាននិងសមាជិក ចំនួន៩នាក់ បានធ្វើ ដំណើរចុះទៅស្រាវជ្រាវ ករណីនេះ នៅថ្ងៃ ទី២៣ ខែមីនា ឆ្នាំ២០១៥ ។

យោងតាមសេចក្ដីសម្រេចស្ដីពីការបង្កើត គណៈកម្មការចំពោះកិច្ច ដែលចុះហត្ថលេខា និងត្រាពីសំណាក់ នាយ ឧត្ដមសេនីយ៍សៅ សុខា នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ បានតែង តាំងលោកឧត្ដមសេនីយ៍ឯក ស៊ិន សុផាន្នី មេ បញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និង ជាស្នងការ ស្នងការដ្ឋានយុត្ដិធម៌ ជាប្រធាន លោកវរសេនីយ៍ឯក គង់ សុត្ថារិន ហៅ P3 នាយការិយាល័យបទ ល្មើសព្រហ្មទណ្ឌ ជា អនុប្រធាន ព្រមទាំងមន្ដ្រីអាវុធហត្ថ ៧នាក់ ផ្សេងទៀត ជាសមាជិក ។

គណៈកម្មការចំពោះកិច្ចនេះ មានភារកិច្ច ធ្វើអធិការកិច្ចនូវបាតុភាពដែលបានកើតឡើង ក្នុងពេលបំពេញ ភារកិច្ច របស់ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ដត្បូង ឃ្មុំនិងខេត្ដព្រៃវែង កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ កន្លងទៅនេះ ត្រួតពិនិត្យកំហុស ឆ្គងរបស់នាយទាហាន នាយទាហានរងនៃ កងរាជ អាវុធហត្ថ ខេត្ដត្បូងឃ្មុំ និងខេត្ដព្រៃ វែង ក្នុងការប្រតិបត្ដិតួនាទីភារកិច្ចកងរាជ អាវុធហត្ថ ការអនុវត្ដច្បាប់លក្ខ័ន្ដិកៈទូទៅ នៃកងយោធពលខេមរភូមិន្ទ និងបទវិន័យ ទូទៅ សម្រាប់កងយោធពលខេមរភូមិន្ទ ។

គណៈកម្មការចំពោះកិច្ចនេះ ក៏មានសិទ្ធិ ជួបពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ននិងអង្គ ភាពពាក់ព័ន្ធផ្សេងៗ នៅក្នុង ខេត្ដទាំងពីរ ខាង លើ ចេញលិខិតកោះហៅអ្នកដែលមានការ ពាក់ព័ន្ធ ចំពោះបាតុភាពទាំងនោះ មកធ្វើការ ស្ដាប់ ចំលើយ បំភ្លឺ ដើម្បីស្រាវជ្រាវរកឱ្យឃើញ ការពិតជាក់ស្ដែងនិងបូកសរុបលទ្ធផលការងារ ធ្វើរបាយការណ៍ រាយការណ៍ជូននាយឧត្ដម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ ភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃ ប្រទេស ។

អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស លោកខេង ទីតូ បានបញ្ជាក់ថា គណៈកម្មការ ចំពោះកិច្ច ដែលបង្កើតឡើងពី សំណាក់នាយ ឧត្ដមសេនីយ៍សៅ សុខា និងចុះទៅស្រាវ ជ្រាវ ហើយធ្វើការសួរនាំជុំវិញករណីនេះ ដើម្បីរក ឃើញពីការពិត ។

អនុប្រធានគណៈកម្មការចំពោះកិច្ច លោក គង់ សុត្ថារិន បានបញ្ជាក់តាមទូរស័ព្ទ គណៈកម្មការដែលមាន ប្រធាននិង សមាជិក ទាំង៩នាក់ នឹងចេញដំណើរនៅរសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៥ ឆ្ពោះទៅខេត្ដទាំង ពីរនាក់ បន្ដការស្រាវជ្រាវ ។

សូមបញ្ជាក់ថា ករណីកម្លាំងអាវុធហត្ថ ខេត្ដត្បូងឃ្មុំ និងអាវុធហត្ថខេត្ដព្រៃវែង ដោយមានការចូលរួមពី សមត្ថកិច្ច និងមន្ដ្រី ពាក់ព័ន្ធមួយចំនួនទៀត បានដេញបង្ក្រាបនិង បាញ់ប្រហារជាង១០គ្រាប់ទៅលើរថយន្ដដឹក ស្រូវមួយ គ្រឿងនៅ ចំណុចក្បែររង្វង់មូលស្វាយ អន្ទរ ខេត្ដព្រៃវែង ស្ថិតនៅភូមិធ្នង់ ឃុំជា ខ្លាង ស្រុកស្វាយអន្ទរ កាលពីវេលា ម៉ោង១១ និង១៥នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ ព្រមទាំងចាប់អ្នកបើករថយន្ដនិង ព្រូរថយន្ដ វាយចងដៃចង ជើង បណ្ដាលឱ្យរងរបួសយ៉ាង ធ្ងន់ធ្ងរ ។

សម្រាប់ករណីនេះ ត្រូវបានមេបញ្ជាការ អាវុធហត្ថខេត្ដត្បូងឃ្មុំ លោកវ៉ា សារិទ្ធ បាន អះអាងថា ផ្ដើមចេញពីការ បង្កគ្រោះថ្នាក់ ចរាចរណ៍ ដោយសារតែរថយន្ដដឹកស្រូវបាន បុករថយន្ដកាមរីបំពាក់ស៊ីរ៉ែន របស់សមត្ថ កិច្ចបណ្ដាល ឱ្យមនុស្សពីរនាក់រងរបួស កាល ពីវេលាម៉ោង១០យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៥ ស្ថិតនៅចំណុច ភូមិស្វាយតាធម្ម ឃុំ អម្ពិលតាពក ស្រុកអូរាំងឪ ខេត្ដត្បូងឃ្មុំ ពោលនៅចំណុចគីឡូម៉ែត្រលេខ៨៩ លើផ្លូវ ជាតិលេខ១១ ។

ដោយសារតែរថយន្ដដឹក ស្រូវបង្កគ្រោះថ្នាក់ ចរាចរណ៍ ហើយមិនព្រម ឈប់ដោះស្រាយនោះ នៅបន្ដដំណើរទៅមុខ ទៀត ទើបកម្លាំងអាវុធហត្ថសុំសហការពី កម្លាំងអាវុធហត្ថខេត្ដព្រៃវែង រហូតឈាន ទៅដល់ការផ្ទុះអាវុធហត្ថ តែម្ដងទៅ ។

សម្រាប់ការផ្ទុះអាវុធនិងចាប់អ្នកបើក រថយន្ដហើយទារុណកម្មបែបនេះ ត្រូវបាន មន្ដ្រីអាវុធហត្ថខេត្ដត្បូងឃ្មុំ អះ អាងថា មិន មែនជាទង្វើកងកម្លាំងរបស់ខ្លួននោះឡើយ ពោលជាសកម្មភាពនៃកងកម្លាំងអាវុធហត្ថ ខេត្ដព្រៃវែង ។

ចំពោះការលើកឡើងពីមេបញ្ជាការអាវុធ ហត្ថខេត្ដត្បូងឃ្មុំថា ករណីនេះផ្ដើមចេញពី គ្រោះថ្នាក់ចរាចរណ៍នោះ ប៉ុន្ដែសម្រាប់សាច់ ញាតិអ្នកបើករថយន្ដដឹកស្រូវបានអះអាង ផ្ទុយពីនេះ គឺមកពីរថយន្ដរបស់ខ្លួនមិនបាន ចូលថ្លឹងនៅកន្លែងជញ្ជីងចល័ត ស្ថិតនៅត្រង់ ចំណុចគីឡូម៉ែត្រលេខ៨៩ពីព្រោះទីតាំងជញ្ជីង ចល័តនេះ មិន ស្ថិតក្រោមការសម្រេចប្រកាស ជាផ្លូវការរបស់ក្រសួងសាធារណការនិងដឹក ជញ្ជូន ។

លោកណេន សាន ជាបងប្រុសរបស់អ្នក បើករថយន្ដដឹកស្រូវ បានបញ្ជាក់ថា ពេលធ្វើ ដំណើរដល់កន្លែងជញ្ជីងថ្លឹង ស្រាប់តែមាន មន្ដ្រីនៅទីនោះបញ្ចាំងពិលឱ្យរថយន្ដឈប់ ដើម្បីចូលថ្លឹង ប៉ុន្ដែដោយសារខុសពីការ ប្រកាសរបស់ ក្រសួងសាធារណការនោះ ទើប ប្អូនប្រុសរបស់ខ្លួនមិនឈប់ ហើយបន្ដធ្វើ ដំណើរ ក៏ត្រូវកម្លាំងអាវុធហត្ថ មួយក្រុមបើក រថយន្ដដេញតាមរហូតមានរឿងកើតឡើង បែបនេះតែម្ដង ។

ដូច្នេះគេនិងរង់ចាំមើលថា តើរឿងរ៉ាវដែលឈានទៅ ដល់ការបង្ក្រាបនិង បាញ់ជាង១០គ្រាប់ទៅលើរថយន្ដដឹកស្រូវ ខាងលើនេះ ផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍ ដូចអ្វីដែលមេអាវុធហត្ថខេត្ដត្បូងឃ្មុំ អះ អាង ឬក៏ផ្ដើម ចេញពីការឃុបឃិតគ្នាលួច ដាក់កន្លែងជញ្ជីងថ្លឹងរថយន្ដ?

មន្ដ្រីអាវុធហត្ថមួយរូបបានបញ្ជាក់ថា បើ ទោះបីមានការរិះគន់ពីទង្វើរបស់កងរាជអាវុធ ហត្ថយ៉ាងខ្លាំង នៅលើ បណ្ដាញទំនាក់ទំនង ហ្វេសប៊ុកក៏ដោយនោះ ប៉ុន្ដែនេះជាបុគ្គល អាវុធហត្ថប៉ុណ្ណោះ មិនមែនជាបទបញ្ជាពី ថ្នាក់លើឱ្យមន្ដ្រី អាវុធហត្ថធ្វើដូច្នោះឡើយ ។

យោងតាមការសម្រេចរបស់ក្រសួងសា ធារណការនិងដឹកជញ្ជូន កាលពីខែកុម្ភៈ ឆ្នាំ ២០១៥ បានបង្ហាញថា ស្ថានីយថ្លឹង អចិន្ដ្រៃយ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងនិងតម្រូវឱ្យអាជីវកររកស៊ីដឹកទំនិញ ចូលទៅ ថ្លឹងនោះ គឺមានចំនួន ៩ទីតាំង រួមមាន ស្ថានីយ ថ្លឹងកូនដំរី ឃ្លាំងមឿង លង្វែក (លើផ្លូវជាតិ លេខ៥) ស្ថានីយថ្លឹងពួក (ផ្លូវជាតិលេខ៦) ស្ថានីយ៍ថ្លឹងព្រែកឯង កំពង់ភ្នំ បាវិត (ផ្លូវ ជាតិលេខ១) និងស្ថានីយ៍ថ្លឹងថ្នល់ទទឹង ផ្លូវ ជាតិលេខ៧ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល