នៅវេលាម៉ោងប្រមាណ ១១ និង២០នាទី ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១២ នេះ កិច្ចប្រជុំកំពូល
អាស៊ានលើក ទី ២០ ដែលបានប្រព្រឹត្ដធ្វើឡើងអស់រយៈ ពេល ២ថ្ងៃមកនេះ បានបញ្ចប់ បន្ទាប់ពី
ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលបានជួប ពិភាក្សាគ្នា តាំងពីព្រឹកថ្ងៃអង្គារ។

កិច្ចប្រជុំដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ ផ្ទះលើកទី២នេះ មេដឹកនាំអាស៊ានទាំង ១០ បានពិភាក្សា
គ្នាលើបញ្ហាជាច្រើននៅក្នុង តំបន់ និងនៅក្នុងពិភពលោក បូករួមទាំង ភាពតានតឹងនៅឧបទ្វីបកូរ៉េ
ជាដើម។ តាំងពីអាស៊ានត្រូវ បានបង្កើត អាស៊ានបានសម្រេចបញ្ហាធំធាត់ ជាច្រើន និងមានការ
រីកចម្រើនយ៉ាងខ្លាំង លើគ្រប់ វិស័យ។ សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ក្នុងសន្និសីទ
ព័ត៌មាន បិទកិច្ចប្រជុំកំពូលអាស៊ាននេះថា ក្នុងនាមជាប្រធាន អាស៊ាន លើកទី២០ កម្ពុជាបាន
ជ្រើសរើស ប្រធានបទ សហគមន៍តែមួយ វាសនាតែ មួយ ដោយបង្ហាញពីការប្ដេជ្ញាចិត្ដដោយ
ឈរលើកិច្ចសហប្រតិបត្ដិការ និងឈរលើ គោលការណ៍មួយដ៏ច្បាស់លាស់ ហើយចង់ កសាង
សហគមន៍អាស៊ាន ឱ្យបានសម្រេច នៅឆ្នាំ ២០១៥ ។

បញ្ហាត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះមានដូចជា៖

- មេដឹកនាំអាស៊ានទាំងអស់បាន អនុម័ត លើសេចក្ដីថ្លែងការណ៍គ្មានគ្រឿង ញៀន ឆ្នាំ ២០១៥

- មេដឹក នាំអាស៊ាន ក្នុងអំឡុងកិច្ចប្រជុំ បានផ្ដោត សំខាន់ លើបញ្ហាជាច្រើន ក្នុងនោះផ្ដោតលើ
វិធានការ ការពារសិទ្ធិពលករ បង្កើនកិច្ច សហប្រតិបត្ដិការ ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាង
សមាជិក ក្នុងតំបន់

- បន្ដកិច្ច សហប្រតិបត្ដិការប្រឹងប្រែង ដោយសន្ដិវិធី លើបញ្ហាអាវុធនុយក្លេអ៊ែរ នៅកូរ៉េខាងជើង
និងជំរុញឱ្យជំនួប ៦ភាគី

- មេដឹកនាំ អាស៊ាន បានចាត់ទុកការបោះឆ្នោត នៅមីយ៉ាម៉ា បានប្រព្រឹត្ដទៅ ដោយសេរី តម្លាភាព
និងយុត្ដិធម៌ ហើយអំពាវនាវឱ្យ ប្រទេសទាំងឡាយណា ដែលបានដាក់ទណ្ឌ កម្មសេដ្ឋកិច្ច លើ
ប្រទេសនេះ ត្រូវដកចេញ ។

- បញ្ហាសមុទ្រចិនខាង ត្បូង យើងបានពិភាក្សា ពីបញ្ហានេះ ហើយ ចេញសេចក្ដីថ្លែងការណ៍
រួមមួយដើម្បីស្វែង រកការសម្របសម្រួល ឈានទៅដល់ការចេញ COC។

សម្ដេចបានលើកសរសើរ និងវាយ តម្លៃខ្ពស់ ពីការខិតខំប្រឹងប្រែង របស់ឧបនាយករដ្ឋមន្ដ្រី
ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី រដ្ឋលេខាធិការ និងមន្ដ្រីរាជរដ្ឋាភិបាល ដែលបានជួយរៀបចំ កិច្ចប្រជុំ
កំពូលអាស៊ាន ទទួលបានជោគជ័យ ក្នុងនោះកងកម្លាំង ប្រដាប់អាវុធទាំងអស់ បានរក្សា
សន្ដិសុខ និងសណ្ដាប់ធ្នាប់បានយ៉ាងល្អ សម្ដេចបានកើតសរសើរ ចំពោះសាលា រាជធានី
ភ្នំពេញ ដែលរៀបចំសោភ័ណ្ឌភាព បានយ៉ាងល្អ ក្នុងរាជធានីភ្នំពេញ សម្រាប់ ដំណើរការ
កិច្ចប្រជុំ ក៏ដូចជាអរគុណដល់ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំ ពេញ និងលោក
គ្រូ-អ្នកគ្រូ សាស្ដ្រាចារ្យ សិស្សានុសិស្ស ដែលបានចូលរួមសហការ ឱ្យដំណើរការកិច្ច
ប្រជុំ កំពូលអាស៊ានបាន យ៉ាងល្អ។