កំពង់ស្ពឺៈ បន្ទាប់ពីការជួយសង្រ្គោះយ៉ាងញាប់ដៃ ញាប់ជើងពីកម្លាំងសមត្ថកិច្ច និងអាជ្ញា
ធរចម្រុះក្នុងខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង ៩ និង៣២នាទីព្រឹកថ្ងៃទី១៥ ខែឧសភា
សមត្ថកិច្ចបានរកឃើញសពកម្មករ៦នាក់ ក្នុងនោះ ស្រី៥នាក់ និងប្រុសម្នាក់ រួមជាមួយ
អ្នករងរបួស ជាច្រើននាក់ ផ្សេងទៀត នៅក្នុងគំនរប្លង់សេអគាររោងចក្រ «វីងស្តាស៊ូ»
ដែលបានបាក់កាលពីព្រឹកមិញនោះ។ នេះបើយោងតាមលោក មេបញ្ជាការកងរាជអាវុធ
ហត្ថ ខេត្តកំពង់ស្ពឺ លោកផ្កាយ១ ម៉ែន ស៊ីប៊ន ដែលកំពុងស្ថិតនៅកន្លែងកើតហេតុ។

បើតាមលោកឧត្តមសេនីយ៍ ម៉ែន ស៊ីប៊ន កម្លាំងសមត្ថកិច្ចកំពុងបន្តជួយរុករកកម្មករ កម្ម
ការិនីរងគ្រោះបន្ថែមទៀត ហើយក៏មិនទាន់ដឹងថា ជនរងគ្រោះមានប៉ុន្មាននាក់នោះទេ។

នាព្រឹកព្រលឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣នេះ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើត
ឡើង បន្ទាប់ពីបាក់ប្លង់ សេរអគាររោងចក្រស្បែកជើង «វីងស្តាស៊ូ» ស្ថិតតាមបណ្តោយផ្លូវ
ជាតិលេខ៣ នៅគីឡូម៉ែត្រលេខ៤៩ ក្នុងស្រុក គងពិសី ខេត្តកំពង់ស្ពឺ។

បើតាមអធិការនគរបាលស្រុកគងពិសី លោក ខែម ប៉ាន់ណារ៉ា បានប្រាប់មជ្ឈមណ្ឌល
ព័ត៌មានដើមអម្ពិលតាមទូ រស័ព្ទថា មានករណីបាក់ដំបូលប្លង់សេអគាររោងចក្រ សង្កត់
លើកម្មករជារាប់រយនាក់ ដែលកំពុងបំពេញការងារក្នុង រោងចក្រស្បែកជើង «ស្តាវីងស៊ូ»។
តែជាជំហានដំបូងនេះ លោកមិនទាន់ដឹងថា មានកម្មករស្លាប់ និងរបួសប៉ុន្មាន នាក់នោះ
ទេ ពោលកម្លាំងសមត្ថកិច្ចចម្រុះ ព្រមទាំងមន្ត្រីអាជ្ញាធរក្នុងមូលដ្ឋានកំពុងជ្រោមជ្រែងជួយ
សង្រ្គោះក្រុម កម្មកររងគ្រោះ។

លោកបានបន្តថា ក្រុមកម្មករជាច្រើននាក់ កំពុងតែជ្រួលច្របល់ពេញរោងចក្រ ដែលជា
ហេតុបង្កផលលំបាកដល់ សមត្ថកិច្ច ជួយសង្រ្គោះខ្លាំងណាស់។ ជំហានដំបូងកម្លាំងសមត្ថកិច្ច បានរកឃើញកម្មករម្នាក់រងរបួសធ្ងន់មិនទាន់ ដឹងលទ្ធផលយ៉ាងណានៅឡើយទេ។

ពាក់ព័ន្ធនឹងការបាក់ប្លង់សេនេះ មិនទាន់មានប្រភពបញ្ជាក់ពីមូលហេតុនៅឡើយទេ។

សូមបញ្ជាក់ថា កាលពីចុងខែមេសាកន្លងទៅនេះ នៅឯប្រទេសបង់ក្លាដេស បានមានហេតុ
ការណ៍រលំអគាររោង ចក្រកម្ពស់៨ជាន់ បណ្តាលឲ្យកម្មកររាប់ពាន់នាក់ បានស្លាប់និងរងរបួស។
បន្ទាប់ពីហេតុការណ៍នោះ ក្រុមកម្មករ និងប្រជាពលរដ្ឋបង់ក្លាដេស បានធ្វើបាតុកម្មទាមទារឲ្យ
ត្រួតពិនិត្យគុណភាពសំណង ក៏ដូចជាទាមទារឲ្យដាក់ ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរដល់ប្រធាន
រងចក្រនោះផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល