CamNews

ហេតុអ្វី​ប្រាក់ខែ​របស់​បុគ្គលិក ប្រែប្រួល ពេល​មេ មានកូន?

នៅពេល​ប្រធាន​ក្រុមហ៊ុន​ជា​បុរស​បាន​ក្លាយជា​ឪពុក ពួកគេ​តែង​សម្រេចចិត្ត​ផ្ដល់ប្រាក់​ខែ​តិច​ដល់​បុគ្គលិក ហើយ​ខ្លួនឯង​យកប្រាក់​ខែ​ច្រើន។ ប៉ុន្ដែ វា​មិនមែន​មានន័យថា រាល់​ប្រធាន​ក្រុមហ៊ុន និង​បុគ្គលិក សុទ្ធតែ​ធ្វើ និង​ទទួល​ឥទ្ធិពល​ដូច្នេះ​នោះទេ។

នេះ​គឺជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មី​មួយ​របស់​សាស្ដ្រាចារ្យ៣រូប ដែល​បាន​បញ្ចេញ​របាយការណ៍​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគមន៍​សេដ្ឋកិច្ច​អាមេរិក ដែល​ត្រូវបាន​ធ្វើឡើង​នៅ San Diego។

ទិន្នន័យ​ដែល​ក្រុម​អ្នកស្រាវជ្រាវ​ប្រើប្រាស់ គឺមាន​ចំនួន ១០,៦៥៥ ក្រុមហ៊ុន របស់ Denmark ក្នុង​អំឡុង​ពេល ពី​ឆ្នាំ ១៩៩៦ ដល់ ២០០៦ រួមមាន ទារក​ជាង ១,៦០០នាក់ និង​ប្រធាន​ក្រុមហ៊ុន​ជាង ១៨,០០០នាក់។ ភាគច្រើន​នៃ​ក្រុមហ៊ុន​ខាងលើ សុទ្ធសឹងតែ​ជា​ប្រភេទ​ខ្នាតតូច និង​មធ្យម ដែលមាន​បុគ្គលិក​ចាប់ពី ១០នាក់​ឡើងទៅ។

របាយការណ៍​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​សាស្ដ្រាចារ្យ David Gaddis Ross នៃ​វិទ្យាស្ថាន​សេដ្ឋកិច្ច Columbia រួម​នឹង​សហការី គឺ​សាស្ដ្រាចារ្យ​សេដ្ឋកិច្ច Michael Dahl មកពី​សកល​វិទ្យាល័យ Aalborg និង​សាស្ដ្រាចារ្យ Cristian Dezso នៃ​វិទ្យាស្ថាន​សេដ្ឋកិច្ច នៃ​សកល​វិទ្យាល័យ Maryland Smith ។

ទិន្នន័យ​នេះ អនុញ្ញាតឱ្យ​ក្រុម​ស្រាវជ្រាវ អាច​ស្វែងយល់​អំពី​ការប្រែប្រួល​ដែល​បាន​កើតឡើង​ចំពោះ​ប្រាក់ខែ​របស់​បុគ្គលិក នៅពេល​ថៅកែ ឬ​ប្រធាន​ក្រុមហ៊ុន​របស់​ពួកគេ មានកូន។ ក្រុម​អ្នកស្រាវជ្រាវ បានសម្រេច​ចិត្ត​ផ្ដោតទៅលើ​ប្រធាន​ក្រុមហ៊ុន​ដែលជា​បុរស ព្រោះថា ទិន្នន័យ​ទាំងអស់ បង្ហាញថា ក្រុមហ៊ុន​ភាគច្រើន​គឺមាន​ប្រធាន​ជា​បុរស។

សាស្ដ្រាចារ្យ David Gaddis Ross និង​សហការី បានលើកឡើង​នូវ​សម្មតិកម្ម​ថា ការចាប់​កំណើត​របស់​ទារក​មួយរូប​នឹងធ្វើ​ឱ្យ​ប្រធាន​ក្រុមហ៊ុន មាន​អារម្មណ៍​ថា “ធ្វើជា​ស្វាមី និង​ឪពុក គឺ​ត្រូវ​ចេះ​នាំ​ប្រាក់ចំណូល​ច្រើន​របស់​ក្រុមហ៊ុន មកឱ្យ​គ្រួសារ​ដែល​កំពុងមាន​ស​មា​ជិ​ក​បន្ថែម​របស់ខ្លួន” ។

ប៉ុន្ដែ ការចាប់​កំណើត​របស់កូនៗនៃមេៗក្រុមហ៊ុន ក៏​មិនមែន​មានន័យថា ប្រាក់ខែ​របស់​បុគ្គលិក​ទាំងអស់ ត្រូវ​កាត់បន្ថយ​នោះដែរ។ ប្រសិន មេ មានកូន​ស្រី នោះ​ប្រាក់ខែ​របស់​បុគ្គលិក​នឹង​កើនឡើង ក្នុងនោះ បុគ្គលិក​ស្រី ទទួលបាន​បន្ថែម ប្រហែល ១,១% ចំណែក​ប្រាក់ខែ​របស់​បុគ្គលិក​ប្រុស អាច​ទទួលបាន​បន្ថែម ប្រហែល ០,៦% ។

ហេតុអ្វី មេៗ តម្លើង​ប្រាក់ខែ​ដល់​បុគ្គលិក បន្ទាប់ពី​ខ្លួន​មានកូន​ស្រី (មិនមែន​កូនប្រុស) ? ការ​ស្រាវ​ជ្រាវ​នេះ បង្ហាញថា បុរស​ដែលមាន​កូនស្រី នឹងមាន​ចិត្ដទ​ន់ ដូច​ទៅនឹង​ស្ដ្រីភេទ។

សាស្ដ្រាចារ្យ Dezso បកស្រាយ​ថា ៖ “នៅពេល​កូន​ដំបូង​បានចាប់កំណើត ឪពុក​របស់គេ​នឹង បាន​យល់​អំពី​ទំនួល​ខុសត្រូវ​របស់ខ្លួន និង​មាន​អា​ធ្យា​ស្រ័យ​ច្រើន​ចំពោះ​ការលំបាក​ដែល​ស្ដ្រីភេទ​ត្រូវ​ប្រឈម នៅ​កន្លែងធ្វើការ” ។ ប្រការនេះ​ក៏បាន​បកស្រាយ​អំពី​មូល​ហេតុថា ថៅកែ​មានកូន​ប្រុស​ដំបូង ប្រាក់ខែ​របស់​បុគ្គលិក​ស្រី ត្រូវ​ថយចុះ​ត្រឹមតែ ០,២% ធៀប​នឹង ០,៥% របស់​បុគ្គលិក​ប្រុស។

ប្រសិន មេ​មានកូន​បន្ទាប់ នោះ​បុគ្គលិក​ស្រី​នឹង​បាន​តម្លើង​ប្រាក់ខែ ប្រហែល ០,៨% ប្រសិន​កូន​របស់គាត់​ជា​កូនប្រុស និង​ទទួលបាន ១,១% ប្រសិនជា​កូនស្រី។

ដោយ ៖ តារា
ប្រភព ៖ AF