ភ្នំពេញ៖ អតីតតារាសម្តែងថ្ពាល់ខួច កញ្ញា ស៊ិន រតនា មួយរយៈចុងក្រោយនេះ នាងហាក់មាកភាពស្ងប់ស្ងាត់ខ្លាំង ក្នុងការចេញមុខសម្តែងតាម ខ្សែភាពយន្តទាំងខ្នាតតូ និង ធំ របស់ផលិតកម្មក្នុងស្រុក។ ប៉ុន្តែបើក្រឡេក ទៅមើលពីអាជីពថ្មី មួយទៀត គឺការបង្កើតក្រុមបង្ហាញម៉ូដ ដែលមាននាង ធ្វើជាប្រធាននោះ ហាក់កំពុងជោគជ័យ លើទីផ្សារ ទាំងក្នុង និងក្រៅស្រុក គួរឲ្យកត់សម្គាល់។

ថ្លែងប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤នេះ កញ្ញា ស៊ិន រតនា បាននិយាយថា សម្រាប់ការសម្តែង អត់សូវមានទេ ព្រោះនាងបានផ្អាក ទទួលការសម្តែងនេះអស់ជាច្រើន ខែណាស់ មកហើយ។ ម្យ៉ាងពេលនេះនាង ក៏បានបង្កើតក្រុមម៉ូឌែល ផ្ទាល់ខ្លួន មានសមាជិកប្រមាណ៣០នាក់ ដើម្បីចេញវាយលុក លើទីផ្សាដើរម៉ូដ ពេលបច្ចុប្បន្ន។

តារាសម្តែង និង ម៉ូឌែលថ្ពាល់ខួច ច្រមុះស្រួច ស៊ិន រតនា បានបន្តថា "ខ្ញុំបានផ្អាកសម្តែង មួយរយៈមកហើយ តែពេលនេះ ខ្ញុំក៏មានក្រុមដើរម៉ូដ ផ្ទាល់ខ្លួន។ ខ្ញុំបានបង្កើតក្រុមម៉ូឌែលជិត មួយឆ្នាំមកហើយ ប៉ុន្តែមិនទាន់មានឈ្មោះនៅឡើយទេ ព្រោះរកទីតាំងមិនទាន់ បានទើបមិនទាន់ដាក់ឈ្មោះ ..!"។

កញ្ញា ស៊ិន រតនា បានបញ្ជាក់ថា ចំពោះក្រុមដើរម៉ូដរបស់នាង ដែលបានបង្កើតនោះ គឺមានស មាជិកស្រីៗ ចំនួន៣០នាក់ ហើយក៏កំពុងរកចំណូល បានច្រើនជាងការថតរឿងដែរ។ បច្ចុប្បន្នក្រុមរបស់នាង កំពុងមានការមមាញឹកខ្លាំង ក្នុងការចេញដើបង្ហាញម៉ូដ តាមបណ្តាកម្មវិធីមួយចំនួន ទាំងនៅក្នុងក្រុងភ្នំពេញ និង ចេញទៅក្រៅក្រុង។

តារាសម្តែងសម្តីផ្អែម ស៊ិន រតនា បានបន្ថែមថា ក្នុងចំណោមក្រុមដើរម៉ូដរបស់នាង ដែលមានគ្នា៣០ នាក់នោះ គឺមាននាងជាប្រធាន ក្រុមដោយផ្ទាប់។រាល់ថ្ងៃនេះ កំពុងរកទីតាំង ដើម្បីបង្កើតការិយាល័យ រួចហើយដាក់ឈ្មោះ ក្រុមម៉ូឌែលឲ្យបានជាក់លាក់ងាយស្រួល ទស្សនិកជនស្គាល់៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល