ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរមួយ បង្កឡើងយុវជន២នាក់ ជិះរថយន្តកាមរី បាឡែន បើកយ៉ាងលឿន រេពេញផ្លូវ ទៅបុករះម៉ូតូ និងរឺម៉កម៉ូតូ ចំនួន ៧គ្រឿង និងរថយន្ត២គ្រឿង កាលពីវេលាម៉ោង៧និង៤០ នាទីយប់ ថ្ងៃទី ៩ កញ្ញា ២០១៤ នៅចំណុចមុខក្រុមហ៊ុន ភីហ្សាខមភើនី ស្ថិតនៅក្នុងសង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ ។

នគរបាលមូល ដ្ឋានបានឲ្យដឹងហថា យុវជនដែលបើករថយន្តបុករះម៉ូតូ និងរថយន្តខាងលើគឺឈ្មោះ សេង រតនា អាយុ១៩ឆ្នាំ ភេទប្រុស ជាសិស្ស រៀន នៅវិទ្យាល័យទួលទំពូង និងរស់នៅក្នុង សង្កាត់ទួលទំពូង ខណ្ឌចំការមន ចំណែកអ្នករួមដំណើរជាមួយ មិនស្គាល់អត្តសញ្ញាណនោះទេ ។

នគរបាលមូលដ្ឋានបានបន្តថា នៅមុនពេលកើតហេតុគេ ឃើញយុវជនម្នាក់ រួមដំណើរជាមួយយុវជនម្នាក់ទៀតបានបើករថយន្តកាមរីបាឡែន ពណ៌ខ្មៅ មួយគ្រឿង ដោយធ្វើដំណើរយ៉ាងលឿនរេពេញផ្លូវ ក្នុងទិសដៅពីត្បូងទៅជើង តាមផ្លូវព្រះស៊ីសុវត្តិ ខណៈមកដល់ចំណុចកើតហេតុ រថយន្តក៏បានជ្រុលទៅបុកម៉ូតូវីវ៉ា មួយគ្រឿង និងជ្រុលចង្កូតទៅបុកម៉ូតូវ៉េវ មួយគ្រឿងទៀតជិះដោយនារីម្នាក់ បណ្តាលឱ្យដួលរបួសស្រាល ។ ពេលនោះរថយន្តមិនបានឈប់ទេ គឺបានបើកទៅមុខបន្តទៀត ហើយក៏បានទៅបុកម៉ូតូធុនធំ ពីរគ្រឿងទៀតដែលចតចោលលើផ្លូវ រថយន្តបានបន្ថែមល្បឿន ក៏ជ្រុលទៅបុករឺម៉កម៉ូតូមួយគ្រឿងទៀត ហើយរថយន្តក៏បានរេចង្កូត ទៅបុករថយន្ត RANGE ROVER មួយគ្រឿងទៀត ដោយសាររថយន្តមិនទាន់អស់ល្បឿនក៏បានជ្រុលទៅបុកម៉ូតូ វិវ៉ាមួយគ្រឿងទៀត ជិះដោយនារីម្នាក់ បណ្តាលឱ្យដួលម៉ូតូអួសទៅជាមួយរថយន្ត ហើយរថយន្តបង្កនៅ តែមិនទាន់អស់ល្បឿន ហើយក៏បានទៅបុកជាមួយ រថយន្តកូរ៉ូឡាមួយគ្រឿងទៀត ដែលបើកបញ្រ្ចាសទិសគ្នា បណ្តាលឱ្យរថយន្តទាំងពីររងការ ខូចខាត យ៉ាងដំណំ បន្ទាប់មកទៀតរថយន្តបង្កខាងលើក៏បានទៅបុករឺម៉កម៉ូតូ ដែលជិះដោយបុរសពីរនាក់ បណ្តាលឱ្យក្រឡាប់រឺម៉កម៉ូតអ្នកជិះរងរបួស ។

ក្រោយពេលកើតហេតុ យុវជនខាងលើដឹងថា ខ្លួនខុសក៏បានបើករថយន្តទាំងខូចខាត ដើម្បីគេចខ្លួនតែត្រូវបានប្រជាពលរដ្ឋដេញចាប់បាននៅផ្លូវលេខ១៣០ យកទៅប្រគល់ឱ្យសមត្ថកិច្ចដោះស្រាយឲ្យតាមនីតិវិធី ច្បាប់ ។

បច្ចុប្បន្នរថយន្តបង្ក ត្រូវបាន នគរបាលចរាចរ យកទៅ រក្សាទុកនៅការិយាល័យ ដើម្បីភាគីទាំងអស់ចូលខ្លួនមកដោះស្រាយគ្នា ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល