CamNews

ឧក្រិដ្ឋជន ចេញធ្វើសកម្មភាព ចាប់ជំរិត ក្មេងទាំងថ្ងៃ ផ្អើលអស់ ក្រុមមនុស្ស រត់ទៅជួយ (មានវីដេអូ)

ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការ ដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស Liveleak បានចេញផ្សាយ អោយដឹងថា នៅឯប្រទេស ម៉ាឡេស៊ី ឯណោះវិញ ពោលគឺ នៅតំបន់ Bangsar ជាយ ក្រុង Kuala Lumpur ករណី ចាប់ជំរិត ក្មេងប្រុសតូច ជនជាតិ អង់គ្លេស ទាំងថ្ងៃ ត្រូវបានរក អោយឃើញថា បង្កជា ភាពភ្ញាក់ផ្អើល មួយរំពេច ដោយនៅក្នុងនោះ បានញ៉ាំង អោយក្រុមមនុស្ស ដែលរស់នៅ ក្បែរខាង រត់ទៅជួយ តែទោះជាយ៉ាងណា ករណី ចាប់ជំរិត លើកនេះ នៅតែសម្រេចដដែល។

បើទោះ ជាមានកិច្ចអន្តរាគមន៍ភ្លាមៗ ពីសំណាក់អ្នករស់នៅ ក្បែរខាង ក៏ដូចជា ស្រ្តីជាម្តាយ រហូតដល់ថ្នាក់ របួសយ៉ាងណាក៏ដោយចុះ សកម្មភាព ចេញធ្វើប្រតិបត្តិការ របស់ក្រុមឧក្រិដ្ឋជន ទាំងនេះ នៅតែសម្រេច តាម ការគ្រោងទុក ដូច្នេះដែរ។ បន្ថែមពីលើនេះ ប្រភពដដែល បន្ថែមថា ក្នុងរយៈពេល ពីរថ្ងៃក្រោយមក ក្មេងប្រុស តូចដែលត្រូវ ជាជនរងគ្រោះនោះ ត្រូវបានរកឃើញ ដើរពនេចរ នៅក្បែរកន្លែង កើតហេតុ ខណៈគេ បាត់បង់ ស្មារតី និង មានភាពភ័យ តក់ស្លុត ជាខ្លាំង។ ដោយឡែក ក្រុមឧក្រិដ្ឋជន ទាំងនោះ បើតាមរបាយការណ៍ អះ អាងថា ត្រូវបានចាប់ឃាត់ខ្លួនហើយ។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនា បន្តិច ទៅ ៖

<object width="508" height="435" data="http://www.youtube.com/v/F11he5eLEfw&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/F11he5eLEfw&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Liveleak