ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ២ នាក់បានស្លាប់បាត់បង់ជីវិត ខណៈ ៩ នាក់ ផ្សេងទៀតបានទទួលរងរបួស ធ្ងន់ និង ស្រាល ក្រោយរថភ្លើងដឹក អ្នកដំណើរមួយគ្រឿងបានជួប នឹងឧបទ្ទេវហេតុដោយចៃដន្យ ពោលគឺ បើកធ្លាក់ផ្លូវ បន្ទាប់ពីមានថ្មភ្នំដ៏ធំមួយ បានរអិលចុះមក និងធ្លាក់ចំពី លើតួរថភ្លើងផ្ទាល់តែម្តង នេះបើយោងតាម ការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស្កាយ ។

ប្រភពដដែលបន្តអោយដឹងថា ករណីគ្រោះថ្នាក់ចៃដន្យ ខាងលើនេះ បានកើតឡើង នៅឯជ្រលង ភ្នំ Alps ប្រទេស បារាំង ដោយនៅក្នុងនោះ រថភ្លើង មួយគ្រឿងនេះ បានធ្វើដំណើរ ដឹកអ្នកដំណើរ ទាំង ៣៤ នាក់ របស់ខ្លួន ចេញពីក្រុងមាត់សមុទ្រ Nice ឆ្ពោះទៅកាន់ក្រុង Digne-les-Bains ។

Nice Matin ទីភ្នាក់ងារសារព័ត៌មានក្នុងសុ្រក អះអាងអោយដឹងថា ភ្លាមៗនោះ បន្ទាប់ពីមានសេច ក្តីរាយការណ៍ ថាមានគ្រោះថ្នាក់ហើយនោះ ក្រុមមន្រ្តីជំនាញ ក៏បានចុះធ្វើបទអន្តរាគមន៍ ទៅដល់ កន្លែងកើតហេតុ ពោលគឺ ក្រុមមន្រ្តីពន្លត់អគ្គីភ័យ ច្រើនជាង ១១០ នាក់ អមដំណើរដោយរថយន្ត សង្គ្រោះបន្ទាន់ ៣២ គ្រឿង និង ឧទ្ធម្ភាគចក្រ ២ គ្រឿងផ្សេងទៀត បានចេញទៅសង្គ្រោះភ្លាមៗ ដោយបានបញ្ជូន ជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ៕

<object width="499" height="428" data="http://www.youtube.com/v/tFYEWYhNZCI&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/tFYEWYhNZCI&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ