ព័ត៌មានអន្តរជាតិ ៖ វេលាព្រឹកមិញ ថ្ងៃទី ៣ មេសា ឆ្នាំ ២០១៤ ម៉ោង ប្រមាណជិត ៨ ព្រឹកទំព័រ សារព័ត៌មាន បរទេសរដ្ឋចិន ស៊ិនហួរ បានចេញផ្សាយអត្ថបទសារព័ត៌មាន រូបភាព អោយដឹងថា នៅឯ ប្រទេស ឈីលី ឯណោះវិញ វិញ ក្រុមមនុស្ស រាប់ពាន់នាក់ បានផ្អើលនាំគ្នាជម្លៀសខ្លួន ក្រោយពីមានករណី ការប្រកាសអាសន្ន ស្តីពី រលកយក្សស៊ូណាមិ ។

គួររំឭកថា ករណីប្រកាស អាសន្ន ស្តីពីរលកយក្ស លើកនេះ អាចកើតឡើងទៅបាន ក្រោយពី មានករណី គ្រោះថ្នាក់រញ្ជួយដី ដ៏មានឥទ្ធិពលខ្លាំង បំផុត កាលពីរាត្រីថ្ងៃអង្គារ កន្លងទៅនេះពោល មានកម្លាំងរញ្ជួយដល់ទៅ ៨,២ រ៉ិចទ័រ វាយប្រហារទៅលើតំបន់ឆ្នេរ ភាគខាងជើង ប្រទេសឈី លី ដោយនៅក្នុងនោះ បានបណ្តាលអោយមនុស្ស យ៉ាងហោច ៥ នាក់ ស្លាប់បាត់បង់ជីវិត ខណៈ ច្រើននាក់ផ្សេងទៀត ទទួលរងរបួស ធ្ងន់ និង ស្រាល ស្របពេលដែល សំណង់អាគារ ហេដ្ឋា រចនាសម្ព័ន្ធភាគច្រើន រងនូវការខូចខាត ប្រព័ន្ធអគ្គីសនី មួយភាគធំ ត្រូវបានកាត់ផ្តាច់ និង ក្រុម ទណ្ឌិត ជាច្រើនរយនាក់ បានផ្អើលនាំគ្នារត់ចេញ ពីពន្ធនាគារ ថែមទៀតផង ៕

អាន - ផ្ទុះរលកយក្សស៊ូណាមិ ខណៈមានគ្រោះ រញ្ជួយដី ដ៏អាក្រក់បំផុត

អាន - រលកយក្សស៊ូណាមិ កំពស់ ២ ម៉ែត្រ បង្កើតបានគ្រោះថ្នាក់ផ្សេងទៀត ញាក់សាច់

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ