ព័ត៌មានកីឡា៖ ខ្សែបម្រើវ័យក្មេង Chelsea បានទទួលជោគជ័យពានរង្វាន់កីឡាករឆ្មើមប្រចាំឆ្នាំ របស់ សមាគមន៍សហជីពកីឡាបាល់ទាត់ (Profestional Footballer Association Award ) ។

Eden Hazard វ័យ ២៤ ឆ្នាំ បានរកពិន្ទុបានដល់ទៅ ១៣ និងគ្រាប់បាល់សង្គ្រោះបាន ៨ គ្រាប់ក្នុងការប្រកួត ៣៣ ដងប្រចាំនៅ Premier League ។ កីឡាករបានជួយក្រុក Chelsea បានក្លាយជាក្រុមមួយ កំពុងតែមានអំណាចខ្លាំងក្នុង ទឹកដីអង់គ្លេស ខណៈដែលពេលនេះ ពិន្ទុរបស់ក្រុមឈានលើសគេដល់ទៅ ១០ ពិន្ទុ ហើយប្រកួតក្រោយទទួលបានលទ្ធផលស្មើនឹង Arsenal 0-0 ។

ទន្ទឹមនឹងការត្រេកអរនេះផងដែរ Eden Hazard បានបង្ហាញពីចំណាប់អារម្មណ៍ខ្លួនឯងដែរថា គាត់ពិតជាសប្បាយចិត្ដជាខ្លាំងដល់អាចមានថ្ងៃនេះ ។ ហើយគាត់ក៏សូមអរគុណចំពោះថ្នាក់ដឹកនាំ មិត្ដរួមក្រុម ដែលតែងតែជួយជ្រោមជ្រែងគាត់ឲ្យមានថ្ងៃនេះ ។ សម្រាប់ការប្រកួតជាបន្ដ គាត់នឹងខិតខំលេង ឲ្យកាន់តែល្អជាងពេលនេះទៅទៀត ។

ដោយ៖អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី