(ភ្នំពេញ)៖ ជនសង្ស័យដែលបានលួចដោះគ្រឿងអលង្ការពីក្មេងស្រីម្នាក់ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ម្សិលមិញ នៅក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែននោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅវេលាម៉ោង៧៖៣០ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងផ្សារជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យ មានឈ្មោះ យ៉ែម ធុក អាយុ២៤ឆ្នាំ មានស្រុកកំណើតភូមិមាលា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ស្នាក់នៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ជា ស្រីនុត ស្នាក់នៅក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា គ្រឿងអលង្ការនោះ មានទម្ងន់ចំនួន៣ជី ដែលជនសង្ស័យខាងលើបានលួចដោះពីក្មេងស្រីរងគ្រោះ កាលពីម្សិលមិញ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាកសួរ នៅប៉ុស្តិ៍នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី