CamNews

ឆបោកម៉ូតូ ជិតមួយឆ្នាំ ត្រូវចាប់ខ្លួន ខណៈឃើញ កំពុងរត់ម៉ូតូកង់បីតាមផ្លូវធ្វើប្រងើយ

ភ្នំពេញ៖ ជនឆបោកម្នាក់ត្រូវបាន ជនរងគ្រោះ រួមនិងប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់បាន ខណៈព្យាយាម​ជិះរត់គេចខ្លួន នៅម្តុំផ្សារទួលទំពូង ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន នៅរសៀលថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០១៥នេះ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា លោក ឆុល ភារម្យ វ័យ៣២ឆ្នា ជាអ្នករត់ម៉ូតូកង់បី ត្រូវបុរសពីរនាក់ រួមនឹងប្រជាពលរដ្ឋ នាំគ្នាព័ទ្ធចាប់នៅខាកើតផ្សារ ទួលទំពូង ខណៈកំពុងព្យាយាមជិះម៉ូតូរត់គេច ប៉ុន្តែមិនបានសម្រេច។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងទៀតថា អ្នកដែលដេញតាមឃាត់ខ្លួន ឆុល ភារម្យ នេះ គឺលោក ចាន់ រិទ្ធិ និងលោក គង់ សំអាត ដែលបានអះអាងថា បានចាញ់បោក រឿងម៉ូតូ អស់ប្រាក់ប្រម៉ាណជាង១ពាន់ដុល្លារ។

តាមលោក គង់ សំអាត និងលោក ចាន់ រិទ្ធិ បានឲ្យដឹងថា កាលពីប្រម៉ាណ៧ ទៅ៨ខែមុន ឆុល ភារម្យនេះ បានពឹងពាក់ពួកគាត់ ឲ្យជនទៅទិញម៉ូតូនៅម្តុំគិរីរម្យ ពេលទៅដល់តថ្លៃម៉ូតូទិញជាធម្មតា រួច ភារម្យនេះ បានសាកជិះម៉ូតូ ដើម្បីមើលម៉ាស៊ីន ជាមួយ និងបុគ្គលិកអុ្នកលក់ម៉ូតូផងដែរ។ អ្នកទាំងពីរបានបន្តទៀតថា ពេលសាកបានមួយភ្លែត អ្នកទំាងនោះក៏ត្រឡប់មកវិញ ពេលអ្នកជិះពីក្រោយ ភារម្យ បានចុះពីម៉ូតូ ស្រាប់តែ ឆុល ភារម្យនេះ ជិះម៉ូតូទៅបាត់ ធ្វើឲ្យពួកគាត់ក្លាយជា ជនរងគ្រោះ ព្រោះត្រូវសងតម្លៃម៉ូតូជាង១ពាន់ដុល្លារ។

ឆុល ភារម្យ ត្រូវបានជនរងគ្រោះទំាងពីរនាក់ ប្រទះឃើញនៅចំណុចក្បាលថ្នល់ ពេលកំពុងរត់ម៉ូតូកង់បី រួចក៏ដេញតាមតាំងពីក្បាលថ្នល់ រហូតមកដល់ផ្សារទួលទំពូល ភ្លាមនោះប្រជាពលរដ្ឋបានឃើញស្មានថា គេតាមចាប់ចោរ រួចក៏នាំគ្នាព័ទ្ធចាប់ ឆុល ភារម្យ ប្រគល់ជូនសមត្ថកិច្ចតែម្តង៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល