វាពិតជាគួរឲ្យកោតសរសើរខ្លាំងណាស់ ហើយក៏ធ្វើយើងទាំងអស់គ្នា មានភាពរំជួលចិត្តមិនតិច
ឡើយ នៅពេលបានទស្សនាវីដេអូខាងក្រោមនេះ ។

វីដេអូខ្លីមួយ ដែលត្រូវបានគេបង្ហោះចូលទៅក្នុងហ្វេសប៊ុក (Facebook) ហើយទទួលបានការចុច
Like និង Share ជាមួយនឹង ការបញ្ចេញមតិយោបល់ កោតសរសើរយ៉ាងច្រើននោះ គឺនិយាយ
ពីភាពឆ្លាតវៃ និងការលះបង់ របស់ក្មេងប្រុសតូចម្នាក់ ដែលទំនងគឺជាបងប្រុស របស់ក្មេងស្រីតូច
ម្នាក់ទៀត នៅពេលដែលប្អូនស្រីរបស់ខ្លួន មិនអាចបោះជំហានឆ្លងប្រលោះលូ មួយបាន ខ្លួនក្នុង
នាមជាបងប្រុស ដែលមានមាឌធំជាងប្អូនបន្តិច បានលុតក្រាបចុះ សន្ធឹងលើប្រលោះលូនោះ ធ្វើ
ជាស្ពាន ឲ្យប្អូនស្រីអាចឆ្លងបានទៅម្ខាងទៀតបាន ដែលបានធ្វើឲ្យអ្នកដែលបានទស្សនាហើយ
អត់ទ្រាំសរសើរក្មេងប្រុសនោះ មិនបានឡើយ។

ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូ គួរឲ្យរំជួលចិត្តនេះ ខាងក្រោមទាំងអស់គ្នា ៖

<object width="500" height="400" data="http://www.youtube.com/v/0YZqNUN1gtI&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/0YZqNUN1gtI&rel=1" /></object>

ដោយ៖ សិលា
វីដេអូ៖ youtube