(ស៊ីដនី)៖ ក្រុមអ្នកវិទ្យាសាស្រ្តនៃប្រទេសអូស្រ្តាលី នៅថ្ងៃចន្ទនេះបានប្រកាសថា ពួកគេនៅសល់តែមួយជំហានចុងក្រោយប៉ុណ្ណោះ នៅក្នុងការបង្កើតនូវវ៉ាក់សាំង សម្រាប់បង្ការវីរុស HIV ជាវីរុសដ៏កាចសាហាវដែលនឹងវិវឌ្ឍន៍ទៅរកជំងឺអេដស៍ និងគ្មានថ្នាំព្យាបាលបាននោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។

អ្នកវិទ្យាសាស្រ្តមកពីសកលវិទ្យាល័យ Adelaide និងមន្ទីរពេទ្យ Queen Elizabeth ភាគខាងត្បូងប្រទេសអូស្រ្តាលី បានសាកល្បងប្រើប្រាស់វីរុសគ្រុនផ្តាសាយ ធ្វើជាវ៉ាក់សាំងទៅលើប្រព័ន្ធភាពស៊ាំ នៅក្នុងរាយកាយរបស់សត្វកណ្តុរក្នុងទីពិសោធន៍ ហើយបានរកឃើញថាការធ្វើតេស្តនេះ បានកាត់បន្ថយនូវការីករាលដាលនៃការឆ្លងវីរុស HIV នៅក្នុងខ្លួនសត្វកណ្តុរនោះបានក្នុងកម្រិតគួរឲ្យកត់សម្គាល់។

លោកវេជ្ជបណ្ឌិត Branka Grubor-Bauk មកពីសកលវិទ្យាល័យ Adelaide បាននិយាយថា «បន្ទាប់ពីបានសិក្សាស្រាវជ្រាវអស់រយៈពេលបួនឆ្នាំមក ពួកយើងអាចបង្កើតនូវវីរុសគ្រុនផ្តាសាយដែលមានផ្ទុកសមាសធាតុរបស់វីរុស HIV ហើយចាក់ទៅក្នុងខ្លួនសត្វកណ្តុរ និងសម្រេចបានលទ្ធផលដ៏ប្រសើរមួយ ដែលប្រការនេះបានស្តែងឲ្យឃើញថាពួកយើង កំពុងឆ្ពោះទៅកាន់គោលដៅត្រឹមត្រូវមួយ ក្នុងការបង្កើតនូវវ៉ាក់សាំងសម្រាប់ការពារវីរុស HIV បានទាំងស្រុងដោយសង្ឃឹមថាពួកយើង នឹងអាចទទួលបានការឧបត្ថម្ភបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ការសិក្សាស្រាវជ្រាវនេះបន្តទៀត»៕

ប្រភព ៖ ស៊ិនហួរ