មួយរយៈ ចុងក្រោយនេះ តារាៗ KPOP បានប្រកាសពី ចំណងស្នេហា របស់ខ្លួនជាច្រើនគូ ហើយក្នុង នោះក្រុម SNSD ក៏មានខ្លះៗដែរ ។ ថ្ងៃនេះ មានព័ត៌មាន មួយទៀតហើយ ដែលទាក់ទង និងស្នេហា នៃសមាជិកក្រុម SNSD គឺ Tiffany និង Nichkhun នៃក្រុម 2PM ។

រឿងនេះ បានបែកការ ដោយសារព័ត៌មាន Sports Seoul ជាអ្នកតាមដាន គូរស្នេហ៍មួយគូរនេះ ។ បើតាម ប្រភពអ្នកដែល នៅជិតគូរស្នេហ៍នេះ បានអោយដឹងថា Tiffany និង Nichkhun គឺជាតារាតំណាង Hallyu ដែលតែងតែ ជួបគ្នាជាញឹកញាប់ ។ ហើយវាពិតណាស់ ដោយសារតែ ភាពជិតស្និតរបស់ អ្នកទាំង ២ ត្រូវបានគេ បញ្ចេញពាក្យចចាមអារ៉ាម ថាធ្លាប់មានទំនាក់ ទំនងស្នេហា កាលពីមុនម្តង រួចមកហើយ ។ ប្រភពផ្សេងមួយទៀត ពីក្រុមហ៊ុន JYPE តំណាង Nichkhun បានអោយដឹងថា ពួកគេបាន ចាប់ផ្តើម មាន ទំនាក់ទំនងស្នេហា ពេញលេញកាលពី ដើមឆ្នាំ ២០១៤ ហើយមកទល់ ខែមេសានេះ គឺមានរយៈពេល ៤ ខែមកហើយ ។

ប្រភពផ្សេងមួយទៀត បានអោយដឹងថា ពួកគេទាំង ២ ធ្លាប់ជាមិត្តភក្តិ និងគ្នាតាំងតែ ពីនៅក្មេងហើយ មានចំណង់ចំណូលចិត្ត ដូចគ្នាច្រើន ។ ទស្សនិកជន និងអ្នកសិល្បៈជាច្រើន ពេញចិត្តនិងគូរនេះ ណាស់ ៕

ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop