ក្រុមហ៊ុនធានារ៉ាបរងអាយុជីវិត មេនូឡាយហ្វ៍ (Manulife) បានឧទ្ទេសនាមសេវាកម្មថ្មីរបស់ខ្លួន
សម្រាប់ប្រជាជនកម្ពុជា នោះគឺ “មរតកខ្ញុំជាមួយ មេនូឡាយហ្វ៍” ។ សេវាកម្មថ្មីនេះ ត្រូវបានក្រុម
ហ៊ុនផ្សព្វផ្សាយ នៅក្នុងសន្និសីទកាសែត និងសិក្ខាសាលាមួយ ដែលត្រូវបានរៀបចំឡើង នៅ
សណ្ឋាគារ Raffles Hotel Le Royal កាលពីព្រឹក ថ្ងៃទី 0៣ ខែធ្នូ ឆ្នាំ ២០១២ ។

គម្រោង “មរតកខ្ញុំជាមួយ មេនូឡាយហ្វ៍” ត្រូវបានបង្កើតឡើងសម្រាប់អតិថិជនដែលមានអាយុ
ចម្លោះពី ១៨ឆ្នាំ ដល់ ៤៥ឆ្នាំ ដោយផ្ដល់នូវការការពារលើអាយុជីវិត និងការសន្សំប្រាក់សម្រាប់
អនាគតក្រុមគ្រួសាររបស់ពួកគេ។ “មរតកខ្ញុំជាមួយ មេនូឡាយហ្វ៍” មានរួមបញ្ចូលគ្នារវាងការ
ការពារអាយុជីវិត និងការសន្សំប្រាក់។ គម្រោងនេះនឹងជួយដល់អតិថិជនតាមរយៈវិធីចំនួនពីរ៖

១. ផ្ដល់ជូននូវការការពារអាយុជីវិត ក្នុងរយៈពេលកំណត់ ១០ ឬ ១៥ឆ្នាំ ព្រមទាំងជួយឱ្យអតិថិជនអាចតម្កល់ប្រាក់សម្រាប់មនុស្សជាទីស្រឡាញ់របស់ខ្លួន ក្នុងរកណីខ្លួនបាត់បង់ជីវិត។

២. គម្រោងនេះនឹងជួយឱ្យអតិថិជនបានសម្រេចនូវគោលដៅផ្នែកហិរញ្ញវត្ថុ។ តាមរយៈគម្រោង
នេះ អតិថិជននឹងទទួលបាននូវភាគលាភប្រចាំឆ្នាំ ដោយរក្សាទុកជាប្រាក់បញ្ញើជាមួយក្រុមហ៊ុន
ដើម្បីទទួលបាននូវការប្រាក់បូកបង្គរ។

ឆ្លើយតបទៅនឹងសំណួរមួយដែលសួរថា តើ ក្រុមហ៊ុនធានារ៉ាបរងជីវិត មេនូឡាយហ្វ៍ នឹងផ្ដល់
សំណង ឬទេ ចំពោះករណីម្ចាស់ប័ណ្ណធានារ៉ាបរង ត្រូវបានគេធ្វើឃាត? លោក Robert Elliott
អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេបូឌា មានប្រសាសន៍
ថា ក្រុមហ៊ុននឹងសងប្រាក់ធានារ៉ាបរងជីវិត ចំពោះតែករណីស្លាប់ដោយជម្ងឺ និងគ្រោះថ្នាក់ដល់
អាយុជីវិត ហើយប្រសិនម្ចាស់ប័ណ្ណធានារ៉ាបរង ត្រូវបានធ្វើឃាត នោះនឹងមានការផ្ដល់សំណង
ដល់អ្នករងគ្រោះ បន្ទាប់ពីរកមានការបញ្ជាក់ពីក្រុមសមត្ថកិច្ច។

បញ្ជាក់ទៅនឹងសំណួរខាងលើ អ្នកតំណាងរបស់ក្រុមហ៊ុននេះ ឱ្យដឹងថា ប្រសិនក្នុងករណីម្ចាស់
ប័ណ្ណធានារ៉ាបរងអាយុជីវិត ត្រូវគេសម្លាប់ក្នុងសកម្មភាពខុសច្បាប់ណាមួយដែលមានការចូល
រួមរបស់ម្ចាស់ប័ណ្ណធានារ៉ាបរង នោះក្រុមហ៊ុននឹងមិនមានសំណងដល់ជនរងគ្រោះនោះទេ។

សូមបញ្ជាក់ថា ក្រុមហ៊ុន មេនូឡាយហ្វ៍ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៨៨៧ នៅកាណាដា
ដោយលោក John A.Macdonald ជាអតីតនាយករដ្ឋមន្ដ្រីទី ១ របស់ប្រទេសកាណាដា ហើយ
បច្ចុប្បន្ន (ឆ្នាំ ២០១២) ក្រុមហ៊ុន មេនូឡាយហ្វ៍ បានជ្រើសរើសកម្ពុជា ជាការិយាល័យថ្មីបំផុត
របស់ខ្លួន សម្រាប់ការផ្ដល់សេវាកម្មធានារ៉ាបរងអាយុជីវិត៕

ដោយ ៖ សីហា