ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រី កញ្ញា យ៉ែម ស្រីពេជ្រ ក្រោយពីបងប្រុសបង្កើតជាទីស្នេហាបានស្លាប់ចោលរូបនាងធ្វើឲ្យនាងខ្លោចចិត្តជាខ្លាំង ហើយអ្វីដែលកាន់តែខ្លោចផ្សាជាងនេះទៅទៀតនោះគឺ បងប្អូនបង្កើត៥នាក់ មកហើយនោះគឺ បងប្រុសបង្កើត របស់តារាសម្តែង យ៉ែម ស្រីពេជ្រ ឈ្មោះ រិទ្ធ ណាណូ បានដេកស្លាប់ដោយមិនដឹងមូលហេតុ ប៉ុន្តែគេសង្ស័យថា ស្លាប់ដោយសារជំងឺ ខ្សល់គរ កាលពីថ្ងៃទី ២៨ ខែមករានេះ ។

តួឯកស្រីក្នុងរឿង "កូនក្រមុំលោកមេភូមិ" កញ្ញា យ៉ែម ស្រីពេជ្រ បានឲ្យដឹងថា កាលពីពេលកន្លងមកថា នាងពិតជាពិបាក ក្នុងការទទួលយក ស្ថានភាពពេលនេះ ព្រោះតែបងប្រុសជាទីស្រលាញ់ បានបាត់បង់ជីវិត ទាំងវ័យក្មេង ។

បងប្អូននាងសរុបទាំងអស់ ៨នាក់ស្រី៤នាក់ ដែលបងស្រី បងប្រុសនាង៣នាក់ បានស្លាប់ដោយសារ លង់ទឹកក្នុងស្រះជាមួយគ្នា ហើយប្អូនស្រីម្នាក់ទៀត បានស្លាប់កាលពី ប៉ុន្មានឆ្នាំកន្លងទៅ ។ តារាស្រីនេះបន្តទៀតថា នាងនិងក្រុមគ្រួសារពិតជាពិបាកក្នុងការទទួលយកសភាពនៃការបាត់បង់សមាជិកក្រុមគ្រួសារបន្តបន្ទាប់ គ្រាដែលម្តាយនាង សន្លបបាត់ស្មារតីម្តងៗ រីឯឪពុកនាងមានជំងឺ លើសឈាម និយាយនិងដើរមិនកើត និងនៅសល់តែនាង ដែលជាជំហរក្នុងគ្រួសារ ព្រោះតែបងប្រុសម្នាក់ បានចេញទៅរស់នៅ ប្រទេសកាណាដា ៕

ដោយ ៖ គន្ធា

ប្រភព ៖ FB