ពិធីបុណ្យបញ្ចុះសពមនុស្សទាំងរស់ តែងត្រូវបានរៀបចំធ្វើឡើងរៀងរាល់មួយឆ្នាំម្ដង នៅប្រទេស
គុយបា ជាពិធីដ៏ចម្លែកគួរឱ្យភ្ញាក់ផ្អើល។

ក្នុងពិធីបុណ្យឆ្នាំនេះ គេឃើញមានរថយន្ដកែច្នៃមួយគ្រឿង ដឹកមឈូសមួយដែលមាន “សាក
សព” បុរសម្នាក់ នៅក្នុងនោះ ហើយមនុស្សជាច្រើនដើរតាមពីក្រោយ អ្នកខ្លះផឹកស្រា អ្នកខ្លះ
លេងភ្លេង និងអ្នកខ្លះទៀត ទះដៃ រាំរែក ក្នុងនោះ ស្ដ្រីជាប្រពន្ធរបស់ “សព” ស្រែកយំយ៉ាងគួរ
អាណោចអាធម្ម ព្រោះតែការ “ស្លាប់” របស់ស្វាមី។

សកម្មភាពខាងលើនេះ គ្រាន់តែជាប្រពៃណី ទំនៀមទម្លាប់របស់អ្នកស្រុក ដែលធ្វើតៗគ្នា តាំង
ពីថ្ងៃទី ៥កុម្ភៈ ឆ្នាំ ១៩៨៤ រៀងរហូតមក ពេលដែលប្រជាជន មានបំណងធ្វើឱ្យពិធីបញ្ចុះសពក្លែង
ក្លាយ ឱ្យទៅជាពិធីមួយ ដើម្បីបញ្ជាក់អំពីការបញ្ចប់រដូវបុណ្យនៅក្នុងស្រុក។

ពិធីបុណ្យខាងលើ ត្រូវបានគេហៅថា បុណ្យសព Pachencho ត្រូវបានធ្វើឡើងនៅ Santiago
de las Vegas ភាគខាងត្បូង និងមិនឆ្ងាយប៉ុន្មានពីរដ្ឋធានី Cuba។ ពិធីនេះ ត្រូវបានរៀបចំឡើង
នៅថ្ងៃទី ៥កុម្ភៈ ជារៀងរាល់ឆ្នាំ ក្នុងរយៈពេល ៣០ឆ្នាំកន្លង។

អ្នកភូមិម្នាក់ប្រាប់ឱ្យដឹងថា ៖ “វាគឺជាទំនៀមទម្លាប់ របស់ភូមិ ហើយយើងមិនចង់ធ្វើឱ្យបាត់បង់
ទំនៀមទម្លាប់នេះទេ”។

ពិធីបុណ្យសព Pachencho មិនមែនធ្វើឡើងដើម្បីរំឭកដល់អ្នកណាម្នាក់ដែលបានស្លាប់ ឬនៅ
រស់នោះទេ។ ប៉ុន្ដែ យោងតាមការឱ្យដឹងពី Alvaro Hernandez ដែលជាប្រជាជនម្នាក់ក្នុងភូមិ បានបកស្រាយថា Pachencho គឺជាឈ្មោះរបស់អ្នកដឹកនាំមជ្ឈមណ្ឌលសិក្សា និងកំសាន្ដមួយរូប ដែលបច្ចុប្បន្ន ត្រូវបានយកមកដាក់ក្នុងរោងកុនចាស់ៗ។

អត្ថបទសំខាន់ៗ ៖

អ្នកយកព័ត៌មានជប៉ុន ទាក់ទាញបាតុករថៃ ដោយសម្រស់

ប្រទេសចិនតែមួយ របៀបទទួល ឆ្នាំថ្មីពីរ

ជីវិតរបស់ពលរដ្ឋ ក្នុងតំបន់ត្រជាក់បំផុត ក្នុងពិភពលោក

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Soh/Yahoo