(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤នេះ បានបើកសវនាលើសំណុំរឿង ជនជនជាប់ចោទម្នាក់ ដែលបានចាក់សម្លាប់ ស្ត្រីជនជាតិហូឡង់ម្នាក់ និងចាក់កូនស្រីនាងឱ្យរបួសធ្ងន់ ដើម្បីលួចយកកង់ នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤។ ចៅក្រមបាននិយាយថា ជនជាប់ចោទមានឈ្មោះ ជា ភិន អាយុ ៣៥ឆ្នាំ ជាជនអានាថា ស្នាក់នៅក្នុងវត្តថាន់ ក្នុងខណ្ឌចំការមន។ បន្ទាប់ពីបើកសវនាការរួច តុលាការបានប្រកាសថា នឹងប្រកាសសាលក្រម នៃសំណុំរឿងនេះ ទៅធ្វើនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល