CamNews

៣ ថ្ងៃ វាយប្រហារ ទ័ពអាកាស ៥៦ លើក កម្ទេច IS ក្រោយខឹងខ្លាំង ដុតសម្លាប់ ពីឡុត ទាំងរស់

ព័ត៌មានអន្តរជាតិ ៖ ហ្ស៊កដានី គូសបញ្ជាក់ក្តែងៗអោយដឹងថា រយៈពេលត្រឹមតែ ៣ ថ្ងៃ ហ្ស៊កដានីបាន បើកការ    វាយ   ប្រហារ ទ័ពអាកាស ប្រឆាំងទៅនឹងក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម IS ដល់ទៅ ៥៦ លើក ដោយ បានវាយប្រហារចំគោលដៅ នៃតំបន់ដឹកជញ្ជូន ក៏ដូចជា ទីតាំងលាក់ខ្លួនជាដើម ។

ក្រោយដកស្រង់ សម្តី មេបញ្ជាការទ័ពអាកាស ប្រទេស ហ្ស៊កដានី លោក Mansour al-Jbour ទំព័រសារ ព័ត៌មានប៊ីប៊ីស៊ី ចុះផ្សាយអោយដឹងថា ៖ ពួកយើងសម្រេចបានអ្វី​​ដែលពួកយើងបានរំពឹងទុកនិងគ្រោង ទុក ។ គួរបញ្ជាក់ថា ហ្ស៊កដានី បានចាប់ផ្តើមបើកការ វាយ ប្រហារកាន់តែខ្លាំង ប្រឆាំងទៅនឹង ក្រុមរដ្ឋ អ៊ីស្លាមជ្រុលនិយម IS ក្រោយពី ពីឡុតរបស់ខ្លួន លោក   Moaz al-Kasasbeh ត្រូវបានដុតសម្លាប់ទាំង រស់នៅក្នុងទ្រុងយ៉ាងអាណោចអាធម ដោយ IS ។

ហ្ស៊កដានី បានចូលដៃ និងបានវាយប្រហារ​ IS ជិត ២០ ភាគរយ   ក្នុងបេសកម្មវាយប្រហារ ចម្រុះតាម អាកាស ដឹកនាំដោយ សហរដ្ឋអាមេរិក ។ ពួកយើងកំណត់បាន  នូវការកំចាត់ចោល វត្តមានពួកចោល ម្សៀតទាំងនេះ ចេញពីភពផែនដី មេបញ្ជាការទ័ពអាកាស ហ្ស៊កដានី លោក Gen Jbour បញ្ជាក់បន្ថែម

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ក្រុមរដ្ឋអ៊ីស្លាម    ជ្រុលនិយម IS រឹបអូសបាន  និង   គ្រប់គ្រង បានបណ្តាតំបន់ធំៗ នៅក្នុងប្រទេស​អ៊ីរ៉ាក់ និង ស៊ីរី កាលពី ឆ្នាំកន្លងទៅ ខណៈបរិបទនេះ បានជម្រុញ អោយមានការវាយឆ្មក់ វាយប្រហារចម្រុះ តាមអាកាស រាប់រយលើក ។

មេបញ្ជាការ កងទ័ពអាកាស នៃប្រទេស ហ្ស៊កដានី ដដែលនោះ បន្ត បញ្ជាក់  អោយ ដឹងថា ការវាយប្រ ហារតាមអាកាសរបស់ ហ្ស៊កដានី ក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយ  នេះ បាន បំផ្លាញ នូវសមត្ថភាព ក្រុមសកម្មប្រយុទ្ធ បានជិត ២០ ភាគរយ ៕

- អាន ៖ ហ្ស៊កដានី ក្តៅស្លឹកត្រចៀកខ្លាំង ខណៈប្រកាស វាយប្រហារ IS "គ្រាន់តែជាការចាប់ផ្តើម តែ​ប៉ុណ្ណោះ"

- អាន ៖  ហ្ស៊កដានី លេងធម៌ក្តៅ ប្រើយន្តហោះចម្បាំង ច្រើនគ្រឿង វាយបក IS ក្រោយសម្លាប់ ពីឡុត "ដុតទាំងរស់"

- អាន ៖ ក្តៅស្លឹកត្រចៀក ក្រោយ IS សម្លាប់ ពីលុត ដុតទាំងរស់ ហ្ស៊កដានី កាត់ទោស ប្រហារជីវិត ភ្លាមៗ សមាជិក IS

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី