ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ ជននៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត តាមជំនាញ របស់ខ្លួន រហូតឈានទៅដល់ការ ចាប់ខ្លួនបុរសជនជាតិអង់គ្លេស ពីបទលួងលោមនិងនាំក្មេងស្រី មិនទាន់គ្រប់អាយុ ចូលដេកក្នុងផ្ទះជួល ជាមួយ ហើយប្រព្រឹត្ដអំពើ អាសជាច្រើន លើក នៅពេលដែល ជនសង្ស័យរូបនេះបាន មកប្រទេសកម្ពុជា ។

នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ លោក កែវ ធា បានឱ្យដឹងថា ការឃាត់ខ្លួន បុរសជនជាតិអង់គ្លេសរូបនេះ បានធ្វើឡើង កាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅមុខផ្សារ អូរឡាំពិក សង្កាត់អូរឡាំពិក ខណ្ឌចំការមន ក្រោយពីជននេះ បានឈានជើង មកប្រទេសកម្ពុជា ជាលើកទី២ ។

លោក កែវ ធា បានបញ្ជាក់ថា ក្រោយពី តាមដានតាមជំនាញ របស់ខ្លួនពីសកម្មភាព ប្រព្រឹត្ដអំពើអាស របស់បុរសជន ជាតិអង់គេសលើក្មេងស្រីមិន ទាន់គ្រប់អាយុ រយៈពេល ជាយូរមកនោះ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ទទួលផែន លោក ព្រុំ សន្ធ និងមានការឯកភាព ពីតំណាងអយ្យការ នោះ បានឱ្យការិយាល័យជំនាញរបស់លោក ចុះទៅឃាត់ខ្លួនជននេះ នៅខាងមុខផ្សារអូរឡាំពិក កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ ។

នាយការិយាល័យរូបនេះ បានថ្លែងឱ្យដឹងថា កាលពីពេលកន្លងទៅ បុរសជនជាតិអង់គ្លេស ឈ្មោះចន ម៉ៃឃីល អាយុជាង៥០ឆ្នាំ ធ្លាប់បានធ្វើដំណើរ មកកាន់ ប្រទេសកម្ពុជា ម្ដងរួចមកហើយ ដោយពេល នោះ បាននាំក្មេងស្រីមិនទាន់គ្រប់អាយុជាច្រើនទៅដេកនៅផ្ទះជួលជាមួយខ្លួន ដើម្បីប្រព្រឹត្ដអំពើអាស រួចជននេះបានវិលត្រឡប់ ទៅប្រទេសអង់គ្លេស ក្រោយពេលសមត្ថកិច្ចមិនទាន់បានឃាត់ខ្លួន។

លោកកែវ ធា បានបន្ដទៀតថា ក្រោយ ពីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ជនសង្ស័យរូបនេះ បានជួលសណ្ឋាគារមួយ ដើមដេក ហើយទៅជួលផ្ទះមួយទៀត នៅប្លុក បឹងកក់ ដែលទីនោះហើយជនសង្ស័យបាននាំ កុមារីមិនទាន់គ្រប់អាយុ ដែលមានអាយុ ចន្លោះពី៧ឆ្នាំទៅ១១ឆ្នាំ ចូលដេកជាមួយខ្លួន ដើម្បីប្រព្រឹត្ដអំពើអាសផ្សេងៗ ។

លោកកែវ ធា បានបន្ដថា ជនសង្ស័យក៏ បានទៅដើរក្មេងស្រីដែលមិនទាន់គ្រប់អាយុ ដូចជាមុខសួនកំសាន្ដឌ្រីមលេន ហើយនាំក្មេងស្រី៣-៤ដងទៅ ក្បែរស្ពានកោះពេជ្រ ដើម្បីលូកលាន់ និងបោសអង្អែល ។

បើតាមលោកកែវ ធា ក្រោយពីតាមដាននិងសួរនាំក្មេងរងគ្រោះ ដឹងពីការពិតនោះ កម្លាំងសមត្ថកិច្ចរបស់លោក ក៏បានឃាត់ខ្លួនជននេះ យកមកសួរនាំបន្ដទៀត ដើម្បីមានវិធានការទៅតាមផ្លូវច្បាប់ ។

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល