CamNews

ពុករលួយ បំពានអំណាច បែកធ្លាយ សម្ងាត់រដ្ឋ អតីតប្រធានសន្តិសុខ ប្រចាំប្រទេស រងការចោទប្រកាន់

ព័ត៌មានអន្តរជាតិ ៖ អតីតប្រធាន សន្តិសុខ ប្រទេសចិន លោក Zhou Yongkang ត្រូវបានចោទប្រកាន់ ពីបទ ប្រព្រឹត្តិអំពើពុករលួយ រំលោភបំពានអំណាច និង ធ្វើអោយបែកធ្លាយ  ព័ត៌មានសម្ងាត់រដ្ឋជាដើម ទៅបណ្តាប្រទេសផ្សេងៗទៀត នេះបើយោងតាមសេចក្តីរាយការណ៍ ពីសារព័ត៌មានរដ្ឋ ។

គួរបញ្ជាក់ថា លោក Zhou គឺជាបុរសខ្លាំងមួយរបស់ប្រទេសចិន ខណៈលោកមានអំណាចកំពូល រហូត ដល់ឆ្នាំ ២០១២ ជាឆ្នាំដែលលោកបានចូលនិវត្តន៍ ។ លោកគឺជាប្រមុខ ក្រសួងសន្តិសុខសាធារណៈនិង ជាសមាជិក នៃក្រុមធ្វើសេចក្តីសម្រេចចិត្ត កំពូលរបស់ប្រទេសចិន ។ ខណៈប្រធានាធិបតីប្រទេសចិន លោក Xi Jinping បានជាប់តំណែង ក្នុងឆ្នាំ ២០១៣ មក លោក Zhou ត្រូវបានក្រុម មន្រ្តីមានសមត្ថកិច្ច ពាក់ព័ន្ធ ធ្វើការស៊ើបអង្កេតតែម្តង ។

ការស៊ើបអង្កេតផ្លូវការ បានប្រកាសនៅក្នុងអំឡុង កក្កដា ឆ្នាំ ២០១៤ បន្ទាប់  ពី មានពាក្យចចាមអារាម ខណៈនោះ លោកត្រូវបាន បញ្ឈប់ពីការងារ នៅក្នុងគណបក្សកុម្មុយនីស្តប្រទេសចិន ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី