ត្បូងឃ្មុំ ៖ មន្ដ្រីនគរបាលពាក់ស័ក្ដិ៤មាន តួនាទីជាអនុប្រធានការិយាល័យអត្ដសញ្ញាណ ប័ណ្ណ នៃស្នងការដ្ឋាននគរបាលខេត្ដត្បូង ឃ្មុំ ត្រូវបានប្រជាពលរដ្ឋឡោមព័ទ្ធវាយមួយដៃមួយជើងម្នាក់ បណ្ដាលបែកក្បាលហូរឈាម ព្រោះតែមន្ដ្រីនគរបាលរូបនេះ មិនបានចុះ ដោះស្រាយក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ មួយ នៅស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ ។

យោងតាមមន្ដ្រីនគរបាលមូលដ្ឋានបាន បញ្ជាក់ថា មុនពេលកើតហេតុ មន្ដ្រីនគរបាល រូបនេះមានឈ្មោះមឿន លាងហេង បាន បើករថយន្ដម៉ាកលុច្សស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2A-0524 បានធ្វើ ដំណើរទៅធ្វើការនាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ លុះដល់ចំណុចកើតហេតុនៅមុខ វត្ដពន្លា ស្រុកពញាក្រែក បានបុកអ្នកជិះម៉ូតូ ម្នាក់ ប៉ុន្ដែពេលនោះ លោកមឿន លាងហេង មិនបានឈប់រថយន្ដ ចុះដោះស្រាយជាមួយ ជនរងគ្រោះនោះឡើយ ពោលបានបើក រថយន្ដបុកអូសម៉ូតូជាច្រើនម៉ែត្រ ដែល ប្រភពព័ត៌មានខ្លះថា រហូតដល់ក្រុងសួង ទៀតផង ទើបកម្លាំងសមត្ថកិច្ចជួយអន្ដរា គមន៍និងឃាត់ខ្លួន បានជាក់ស្ដែង ។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះ អធិការនគរបាលស្រុកពញាក្រែក មិន បានបញ្ជាក់អំពី ព័ត៌មាន លំអិតនោះឡើយ នៅពេលដែលភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានទូរស័ព្ទទៅធ្វើ ការសួរនាំ នោះ ។

ស្នងការនគរបាលខេត្ដត្បូង លោកឧត្ដម សេនីយ៍ម៉ៅ ពៅ បានបញ្ជាក់ថា ពិតជាមាន គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះកើតឡើង ប្រាកដមែន ដោយមន្ដ្រីនគរបាល ដែលជា កូនចៅរបស់លោករូបនេះ បើករថយន្ដ បុក អូសម៉ូតូ ។

លោកឧត្ដមសេនីយ៍ស្នងការ បានបញ្ជាក់ ថា ក្រោយកើតមានករណីនេះភ្លាម លោក បានបញ្ជាទៅមន្ដ្រី នគរបាលរូបនោះ ឱ្យទៅ ព្យាបាលរបួសសិន រួចហើយទៅជួបភាគីម្ចាស់ ម៉ូតូ ដើម្បីធ្វើការដោះស្រាយ តាមនីតិវិធី ។

យ៉ាងណាក៏ដោយ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនអាចស្វែងរកការបកស្រាយ ពីលោកមឿន លាងហេង បាននៅឡើយទេ អំពីមូលហេតុពិតប្រាកដ ដែលនាំឱ្យមាន គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើង និងមានការចោទប្រកាន់រូបលោកថា បុកគេ ហើយមិនឈប់ដោះស្រាយ និងអូសម៉ូតូទៅ មុខជាច្រើនម៉ែត្រនោះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល