វិហារមួយនៃប្រទេសអង់គ្លេសបានប្រកាសថាគេនឹងទទួលមនុស្សប្រុសខ្ទើយឱ្យចួលធ្វើជាអាចារ្យ
បានតាមចិត្តដែលអ្នកចង់ចូលរួមចង់។

បើតាមសាសនាវាពិតជាពិបាកណាស់ព្រោះការស្រលាញ់ភេទដូចគ្នាគឺជាការប្រឆាំងសាសនាមួយ
ដែលវាខុសនឹងគម្ពីបីបរបស់សាសនាគ្រិះ។ ប៉ុន្តែសម្រាប់វិហារមួយនេះវិញគេបានសម្រេចចិត្តក្នុង
ការទទួលមនុស្សប្រុសខ្ទើយឱ្យមកចូលរៀនជាអាចារ្យក្នុងដើម្បីអាចនឹងរៀនតំរង់ទិសគេឱ្យក្លាយជា
មនុស្សប្រុសបានដូចដើមវិញតាមរយៈការសិក្សាគម្ពីបីប។

ទោះជាយ៉ាងណាក៏ដោយក៏ការសម្រេចចិត្តនេះត្រូវបានឆ្លើយតបមកវិញនូវភាពមិនប្រក្រតីពីអាចារ្យ
មួយចំនួនដែលគេនៅតែប្រកាន់យកថាវាមិនអាចធ្វើទៅរួចព្រោះខុសច្បាប់សាសនា។ បញ្ហានេះត្រូវ
បានគេចាត់ទុកជាបញ្ហាបន្ទាប់បន្សំនៅឡើយព្រោះវាអាចនឹងទៅរួចចំពោះតែវិហារមួយនេះប៉ុណ្ណោះ
ការរៀបការភេទដូចគ្នាគឺមិនមាននោះទេនៅអង់គ្លេស ប៉ុន្តែពលរដ្ឋមា្នក់ៗមានសិទ្ធិផ្ទាល់ខ្លួន ចំនែក
ឯកលោកឪក្នុងវិហារសាសនានេះវិញលោកជឿជាក់ថាការសិក្សាអំពីភេទតាមរយៈគម្ពីសាសនាគឺ
ពិតជាអាចតម្រង់ផ្លូវបុរសខ្ទើយឱ្យក្លាយជាបុរសពេញលក្ខណៈពិតប្រាកដមែន៕

ដោយ៖ ផានិត
ប្រភពពី៖ lifestyle