CamNews

ឆ្កែមានសំណាង រថយន្តបុក បើកបន្តទៅមុខជាង 17Km មិនស្លាប់

គ្រោះថ្នាក់ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស Sky ដែលទើបតែបានចេញ
ផ្សាយកាលពីម្សិលមិញនេះ  បាន​បញ្ជាក់អោយដឹងថា  ឆ្កែដ៏មានសំណាងមួយក្បាល​  ត្រូវបានរក
អោយឃើញថា នៅរស់រានមានជីវិត បន្ទាប់ពីបានត្រូវរថយន្តបុក នឹងសៀតជាប់ទៅនឹងចំរឹងដែក
ដែលនៅពីលើស្លាករថយន្ត ហើយបានបើកបន្តទៅមុខចម្ងាយជាង ១៧​ គីឡូម៉ែត្រ។

គួរបញ្ជាក់ផងដែរថា រឿងឧបទ្ទេវហេតុគ្រោះថ្នាក់មួយនេះ បានកើតឡើងនៅរដ្ឋ Massachusetts
សហរដ្ឋអាមេរិក ស្របពេលដែលបុរសម្នាក់បានបើករថយន្តធ្វើដំណើរទៅកាន់កោះ Rhode Isl-
and​​ ។ ខណៈពេលដែលកំពុងតែធ្វើដំណើរនៅតាមផ្លូវ  ស្រាប់តែមានសត្វឆ្កែសម្បុរសមួយក្បាល
រត់កាត់ឡាន  ភ្លាមៗនោះ​  គាត់ក៏បានជាន់ហ្រ្វាំង  នឹងបុកវា   តែរកមិនឃើញឆ្កែមួយក្បាលនោះ
សោះដោយគា្រន់តែបានបន្សល់ស្លាកស្មាមឈាមបន្តិចបន្តួចតែប៉ុណ្ណោះ។

ក្រោយមក គាត់ក៏បានធ្វើដំណើរទៅមុខជាធម្មតា តែដោយមានមន្ទិលសង្ស័យ គាត់ក៏បានឈប់
នៅឯស្នងការដ្ឋាននគរបាលក្នុងស្រុកមួយកន្លែង ស្របពេលដែលមន្រ្តីការពារសត្វចិញ្ចឹមបានរក
ឃើញឆ្កែដ៏មានសំណាងមួយក្បាលនោះ  នៅក្នងចំរឹងដែក    ដែលនៅពីលើស្លាករថយន្តទៅវិញ
ភ្លាមៗនោះវាក៏ត្រូវបានបញ្ជូនទៅកាន់គ្លីនីក  ដើម្បីធ្វើការសង្គ្រោះ ក៏ដូចជាព្យាបាល  ខណៈពេល
ដែលមន្រ្តីការពារសត្វចិញ្ចឹម ក៏ដូចជាអ្នកបើកបរ នឹងមនុស្សមួយចំនួនផ្សេងទៀត បានលាន់មាត់
ថា វាពិតជាមានសំណាងហួសពីការស្មានមែន៕

ដោយ ៖ ពិសី
ប្រភព ៖ Sky