ព័ត៌មានអន្តរជាតិ ៖ វេលាព្រឹកថ្ងៃសៅរ៍នេះ សាកសព ជនរងគ្រោះ ម្នាក់ផ្សេងទៀតត្រូវបានគេប្រទះ ឃើញ អណ្តែតនៅលើផ្ទៃទឹក ជិតទីកន្លែង លិចនាវា ដឹកសិស្ស កូរ៉េខាងត្បូង ដែលបានលិចកាល ពីថ្ងៃពុធ កន្លងទៅនេះ នៅឯឈូងសមុទ្រ ភាគនិរតី ប្រទេស នេះបើយោង តាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ ក្រោយពីបានដកស្រង់ ពីកាសែតក្នុងស្រុក YTN បន្ទាប់ពីបានសេចក្តីរាយការណ៍ ពីឆ្មាំសមុទ្រ កូរ៉េខាងត្បូង ។

ដោយឡែក សេចក្តីរាយការណ៍ បន្តអោយដឹងថា សាកសពជនរងគ្រោះ ម្នាក់ទើបតែបានរក ឃើញលើកនេះ ជាស្រ្តីភេទ ដោយនៅក្នុងនោះ បានញ៉ាំងអោយតួរលេខ អ្នកស្លាប់ កើនដល់ទៅ ២៩ នាក់ហើយ ស្របពេលដែល ២៧៣ នាក់ផ្សេងទៀត បន្តបាត់ខ្លួននៅឡើយ ខណៈ ១៧៤ នាក់ផ្សេងទៀត ត្រូវបានក្រុមការងារ ជួយសង្គ្រោះ ។

គួររំឭកថា ប្រតិបត្តិការជាពិសេស ជ្រមុជទឹកទាំងយប់ ថ្ងៃសុក្រ រហូតដល់ព្រឹកថ្ងៃសៅរ៍ វេលាម៉ោង ៦ ព្រឹកមុននេះ បន្តិច គេឃើញមាន ឆ្មាំសមុទ្រ ក្រុមអ្នកជ្រមុជទឹក កងទ័ពជើងទឹក និង ឯកជន បាននាំគ្នា បន្តជ្រមុជយ៉ាងសស្រាក់សស្រាំ ដើម្បីឈានទៅដល់ ក្នុងការរុករកឃើញច្រកទ្វារ ចូលនាវា និងចូលទៅក្នុងនាវា ដើម្បីធ្វើការជួយសង្គ្រោះ ក្រុមមនុស្ស ដែលនៅរស់រានមានជីវិត តែជាអកុសល ពុំទាន់មានសេចក្តីរាយការណ៍ បញ្ជាក់ថា បានរកឃើញ ក្រុមមនុស្ស នៅរស់នៅ ឡើយទេ។

គួរបញ្ជាក់ថា នាវាយក្ស ទម្ងន់ ៦,៨២៥ តោនមួយនេះ មានឈ្មោះថា Sewol បានក្រឡាប់លិច នៅ កោះ Jindo ភាគនិរតី ប្រទេសកូរ៉េខាងត្បូង ខណៈមានជំនឿជាក់ថា ក្រុមមនុស្សដែលបាន បាត់ ខ្លួននោះ បានជាប់គាំង នៅក្នុងនាវា លិច ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ