ហុងកុង៖ តារាសម្តែងហុងកុង លោក Ng Man Tat បានអរគុណដល់ អ្នកគាំទ្ររបស់ខ្លួន ចំពោះការព្រួយបារម្ភរបស់ពួកគេ ពាក់ព័ន្ធនឹងដំណឹង ចចាមអារ៉ាមថា រូបលោកបានស្លាប់ ដោយសារជំងឺបេះដូង។

តារាសម្តែងជើងចាស់ លោក Ng Man Tat ដែលល្បីឈ្មោះ នៅក្នុងភាពយន្តហុងកុងជាច្រើន ជាពិសេសគឺល្បីនៅក្នុងសាច់រឿងជាច្រើន ដែលសម្ដែងរួមគ្នាជាមួយនឹង តារាសម្តែង លោក Stephen Chow ហៅ ទិនហ្វី ដែលដើរតួជាឪពុកទិន ហ្វី។ យោងតាមការចុះផ្សាយរបស់ Channel News Asia បានឲ្យដឹងថា នៅមុននេះ មានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា លោក Ng Man Tat បានទទួលមរណភាព ដោយសារ ជំងឺបេះដូង។ ក្រោយពីទទួលបានព័ត៌មាននេះ លោក Ng Man Tat បានបង្ហោះសារ ថ្លែងអំណរគុណដល់អ្នកគាំទ្រ ចំពោះការព្រួយបារម្ភ របស់ពួកគេ ដោយនៅក្នុងសារនោះ លោកបាននិយាយថា "អរគុណអ្នកគ្រាប់គ្នាចំពោះការព្រួយបារម្ភរបស់អ្នក ពេលនេះខ្ញុំបានធូរស្បើយច្រើន ហើយនឹងអាចទៅជួបអ្នកគ្រប់គ្នានាពេលឆាប់ៗនេះ"។

តារាសម្តែងវ័យ ៦៣ឆ្នាំរូបនេះ ក៏បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយហុងកុង ជាច្រើនផងដែរថា លោកបានឈប់ជក់បារី និង ផឹកស្រាហើយ ដោយសារតែ លក្ខខណ្ឌសុខភាពរបស់គាត់៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល