CamNews

ស្ដាប់ចម្លើយ​ សារភាព ជនសង្ស័យទាំង ពីរនាក់ សម្លាប់ថៅកែស្រី យកសព ទម្លាក់ ចូលក្នុងអណ្ដូង

កំពង់ចាម ៖ ជនសង្ស័យពីរនាក់ ដែល អារកសម្លាប់ថៅកែស្រី របស់ខ្លួន រួចយកសព ទៅទម្លាក់ចូលក្នុង អណ្ដូងទឹកនៅភូមិស្រម៉ ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្ដ កំពង់ចាម ប្លន់យកលុយកាក់និងទ្រព្យសម្បត្ដិ ហើយត្រូវ បានកម្លាំងអាវុធហត្ថ ខេត្ដកំពង់ចាម ដឹកនាំ បញ្ជាផ្ទាល់ពីសំណាក់មេបញ្ជាការ លោកឧត្ដមសេនីយ៍ សោ  សាវឿន កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ នោះ ពួកគេបានឆ្លើយ សារភាពពីដំណើររឿង សម្លាប់ថៅកែស្រីរបស់ខ្លួនដូចតទៅ ។

ជនសង្ស័យឃន ឆាយ បាននិយាយថា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ ពួក គេទាំងពីរនាក់ ម្នាក់ទៀតឈ្មោះរ៉ូនោះបាន បបួលគ្នាសម្លាប់ម្ចាស់ចំការ ពីព្រោះថៅកែ ស្រីរូបនេះ ធ្លាប់ដាក់ថ្នាំបំពុលពួកគេកាលពី ថ្ងៃមុន ប៉ុន្ដែត្រង់ចំណុចនេះ ត្រូវបានមន្ដ្រី អាវុធហត្ថអះអាងថា ជាការឆ្លើយដោះសារ របស់ពួកគេតែប៉ុណ្ណោះ ។

ជនសង្ស័យរូបនេះបានរៀបរាប់ថា នៅ វេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ ខណៈដែលជនរងគ្រោះ កំពុងអង្គុយធ្វើម្ហូបក្នុងបន្ទប់ផ្ទះបាយ ពួកគេ បានយកដែកទ្វារ ប្រវែងកន្លះម៉ែត្រ ទៅវាយក្បាលគាត់ពីក្រោយ ហើយត្រូវបានថៅកែស្រីស្រែកថា កុំវ៉ៃអញ រួចចង់រត់ទៅក្រៅ ទើបពួកគេទាញដៃ ចូលទៅក្នុងផ្ទះតាមទ្វារបន្ទប់ខាងក្រោយ ។

ពេលចូលទៅក្នុងផ្ទះ ឈ្មោះរ៉ូ បានជួយមកចាប់ដៃគាត់ម្ខាង រួច ជនសង្ស័យ ឃន ឆាយ បានដកកាំបិតកៃពីហោប៉ៅមកចាក់និងអារកជនរងគ្រោះ បណ្ដាលឱ្យស្លាប់ រួចប្រមូល ទ្រព្យសម្បត្ដិនៅលើខ្លួនរបស់គាត់ មានកាបូបលុយ មុនពេលសែងសពទៅទម្លាក់ចោលក្នុងអណ្ដូងនៅក្បែរនោះ ។

ជនសង្ស័យបានសារភាពថា ក្រោយពី ទម្លាក់សពចូលក្នុងអណ្ដូង ពួកគេទាំងពីរនាក់ បាននាំគ្នាដងទឹកលាងឈាម ហើយយកសង្ក័សីមួយសន្លឹក ទម្លាក់ចូលទៅក្នុងអណ្ដូង ដើម្បីគ្របសព ហើយក៏យកធុងប៉េត្រូដាក់ទឹកពេញទម្លាក់ចូលអណ្ដូងលើសង្ក័សីឱ្យរុញសពទៅបាតអណ្ដូង ។

ក្រោយធ្វើសកម្មភាពរួច ពួកគេទាំងពីរនាក់ ដើរប្រមូលលុយនៅក្នុង កាបូប ហើយរកឃើញលុយ៩០០ដុល្លារ និងលុយខ្មែរ មួយចំនួន ព្រមទាំងចិញ្ចៀនមួយវង់ រួចក៏នាំគ្នាជិះម៉ូតូ គុបមូល ពណ៌សំបកឪឡឹក ជិះទៅតាមផ្លូវ ហាង៩៩ តាមបណ្ដោយផ្លូវជាតិលេខ៧ មកទីរួមខេត្ដកំពង់ចាម ។

ពេលនោះពួកគេទាំងពីរនាក់ បាននាំគ្នាទិញម៉ូតូមួយគ្រឿង ម៉ាកឃ្លីកពណ៌ស ស៊េរីឆ្នាំ២០០៧ តម្លៃ ៤០០ដុល្លារ ហើយក៏ជិះម៉ូតូម្នាក់មួយគ្រឿង ទៅផ្ទះបងរបស់ខ្លួននៅឯស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ ។ ពេលកំពុងធ្វើដំណើរចេញពេលដល់ម្ដុំវាលស្រែមួយកន្លែង ពួកគេទាំងពីរនាក់បានឈប់ម៉ូតូ ចែកលុយគ្នា ដោយជនសង្ស័យ ឃន ឆាយ យក៣០០ដុល្លារ លុយខ្មែរមួយចំនួន និងជនសង្ស័យឈ្មោះរ៉ូ យកលុយ ២៥០ដុល្លារ និងលុយខ្មែរមួយចំនួន រួចបន្ដនាំគ្នាជិះម៉ូតូទៅផ្ទះបង ដេកនៅទីនោះបានពីរយប់ រហូតដល់ម៉ោង ២រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបាន ឃុំខ្លួននៅទីបញ្ជាការអាវុធហត្ថខេត្ដកំពង់ ចាម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការ ចាត់ការបន្ដតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា សពស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញ នៅក្នុងអណ្តូង កាលពីវេលាម៉ោង ១២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅចំណុចចំការ ស្វាយចន្ទី ភូមិស្រម៉ ឃុំស្រម៉ ស្រុកជើងព្រៃ មានចម្ងាយប្រមាណ ៤ម៉ែត្រពីផ្លូវជាតិលេខ ៦។

សមត្ថកិច្ចបានដឹងថា ស្រ្តីរងគ្រោះត្រូវស្គាល់ថា ជាថៅកែមានឈ្មោះ ថៃ ហ៊ួយ អាយុ ៥២ឆ្នាំ រស់នៅសង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានកម្មករមានគ្នា ២នាក់ ព្រួតវាយ និងអារក រួចសែងសាកសព យកទៅទម្លាក់ ក្នុងអណ្តូង ដែលមានជម្រៅ ៨ម៉ែត្រ ។

យោងតាមមន្ត្រីនគរបាលម្នាក់ ឈ្មោះ ជាង សែ បានឲ្យដឹងថា ស្រី្តរងគ្រោះជាថៅកែបានមើលកម្មករចំការស្វាយ ចន្ទី ក្រោយមកទូរស័ព្ទរបស់ គាត់ហៅមិនចូលរយៈពេល ២ថ្ងៃមកហើយ ដោយមានការសង្ស័យក៏នាំគ្នាដើររក ក៏ ប្រទះឃើញសព នៅក្នុងអណ្តូងជម្រៅ ៨ម៉ែត្រតែម្តង។

ចំណែកកម្មករ ដែលធ្វើការនៅទីនោះបានរត់ គេចខ្លួនបាត់ ដូច្នេះសមត្ថកិច្ចសន្និដ្ឋានថា កម្មករ២នាក់ខាងលើ គឺជាអ្នកសម្លាប់ស្ត្រីរងគ្រោះ ។

លោកឧត្តមសេនីយ៍ សោ សាវឿន មេបញ្ជាការ អាវុធហត្ថ ខេត្តកំពង់ចាម (រូបចង្អុលដៃ) នាំជនសង្ស័យទាំង២នាក់ នៅកន្លែងកើតហេតុ

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល