កាលពីព្រឹកថ្ងៃទី ៨ ខែមេសា កន្លងទៅនេះ លោក Sun បានទៅដល់ប៉ុស្តិ៍ប៉ូលិស នៅស្រុក Ma
Long ខេត្ត Yunnan ប្រទេសចិន រាយការណ៍ពីរឿងចម្លែកមួយដែលបានកើតឡើង នៅយប់ថ្ងៃទី
៧ ខែមេសា ជាមួយអាការៈច្របូកច្របល់ និងភ័យខ្លាច។ បើតាមរបាយការណ៍ ប្រពន្ធរបស់ លោក
Sun បានស្លាប់តាំងពីមួយខែមុន ប៉ុន្តែរឿងដែលចម្លែកនោះ គាត់ទទួលបានការហៅចូល ពីលេខទូរ
ស័ព្ទប្រពន្ធរបស់គាត់ នៅវេលាកណ្តាលអាធ្រាត្រ។ ក្នុងនោះ បើតាមប្រពៃណីទំនៀមទំលាប់នៅ
កន្លែងនេះ របស់របរប្រើប្រាស់ប្រចាំថ្ងៃរបស់លោកស្រី Sun សុទ្ធតែបានបញ្ចុះរួមជាមួយសាកសព
របស់លោកស្រីអស់ហើយ។

លោក Sun បានឲ្យដឹងថា ការហៅចូលនេះ គឺហៅចូលតែម្តងគត់។ ពេលគាត់ទទួលទូរស័ព្ទ ខ្សែ
ម្ខាងទៀត នៅស្ងៀម មិនលឺសម្លេងអ្វីទាំងអស់ ហើយក៏បិទទូរស័ព្ទទៅ។ បន្ទាប់មក លោក Sun
ក៏បានហៅទូរស័ព្ទជាច្រើនដងទៅវិញ ប៉ុន្តែមិនមានអ្នកណាលើកទូរស័ព្ទឡើយ។

ក្រោយពីស៊ើបអង្កេតដំណើររឿង ប៉ូលិសស្រុក Ma Long បានរកឃើញថា ទូរស័ព្ទ និងស៊ីមកាត
របស់ប្រពន្ធលោក Sun កំពុងស្ថិតនៅក្នុងដៃអ្នកជិតខាងម្នាក់មានត្រកូល  Zhang។ នៅថ្ងៃបញ្ចុះ
សពអ្នកស្រី Sun បុរសត្រកូល  Zhang នេះ ក៏បានមកជួយ ហើយក៏ជាអ្នកបញ្ជាក់ថា ទូរស័ព្ទលោក
ស្រី Sun បានដាក់ចូលក្នុងមឈូសហើយ។ ពេលត្រលប់ទៅផ្ទះវិញ បុរសម្នាក់នោះ មានអារម្មណ៍
ស្តាយទូរស័ព្ទនោះ ព្រោះវានៅថ្មី ហើយក៏បានជីកកាយយកទូរស័ព្ទនោះឡើងវិញ។

រូបភាពតំណាង

ទូរស័ព្ទនោះ មិនត្រឹមតែមិនទាន់ខូចទេ នៅក្នុងស៊ីមក៏នៅមានលុយថែមទៀត ទើបបុរសនោះ រក្សា
វាទាំងអស់ទុកប្រើ។ នៅយប់ថ្ងៃទី ៧ ខែមេសា ពេលកំពុងសាកថ្ម បុរសនោះអចេតនាចុចចំលេខ
ទូរស័ព្ទមួយហៅចេញ ហើយមិននឹកស្មានដល់ថា លេខនោះគឺជាលេខរបស់លោក Sun ឡើយ។

ទីបំផុត បុរសត្រកូល Zhang នោះ បានភ្ញាក់ខ្លួនយកទូរស័ព្ទប្រគល់ទៅឲ្យលោក Sun វិញ និងបាន
សូមខមាលទោស ទៅគ្រួសារលោក Sun និងអ្នកនៅជុំវិញ ហើយព្រមទាំងទទួលទោសនៅមុខ
ច្បាប់ ចំពោះទង្វើរបស់ខ្លួន៕

ដោយ៖ សិលា
ប្រភព៖ K14