និស្សិតម្នាក់សញ្ជាតិអូស្ត្រាលីត្រូវបានគេដាក់ងារជាវិរបុរសក្រោយពេលគាត់ហ៊ានប្តូរជីវិតរបស់
ខ្លួនជួយសង្គ្រោះជីវិតនារីម្នាក់។នេះគឺជាព័ត៌មានមួយក្នុងចំណោមព័ត៌មានជាច្រើនដែលចាប់
អារម្មណ៏ជាងគេ ត្រូវបានអ្នកយកព័ត៌មានកាសែតMSN uploadឡើង ដែលនិយាយអំពីការជួយ
សង្គ្រោះជីវិតមនុស្សនៅស្ថានីយរថភ្លើងBeaconsfield(អូស្ត្រាលី)។
ពេលកំពុងអង្គុយរង់ចាំជិះរថភ្លើងទៅសាលារៀន យុវជនវ័យក្មេងDaniel Grulke(17ឆ្នាំ) បានសំ
លឹងឃើញនារីម្នាក់មានសកម្មភាពមិនប្រក្រតី ដើរចុះឡើងនៅលើផ្លូវដែករថភ្លើង។ដោយមាន
អារម្មណ៏មិនស្រួលDaniel Grulke បានយកចិត្តតាមដានសកម្មភាពរបស់នារីម្នាក់នោះ។
ដូចជាអ្វីដែលGrulke បានគិតទុក នារីម្នាក់នោះមិនព្រមទៅណាឆ្ងាយពីផ្លូវរថភ្លើងដែលកំពុង
រត់ជិតមកដល់នោះឡើយ។ពេលនោះGrulkeក៏ចាប់ផ្តើមដឹងថានាងមានគំនិតចង់សំលាប់ខ្លួន។
ដោយមិនរង់ចាំយូរGrulke បានរត់ទៅជិតហើយផ្តួលខ្លូនរុញនារីម្នាក់នោះចេញមុនរថភ្លើងមកដល់
តែ5វិនាទីប៉ុណ្ណោះ។ក្រោយពីសកម្មភាពនេះ Grulke និងនារីម្នាក់នោះបានរងរបួសស្រាល៕

Daniel Grulke វីរបុរសវ័យក្មេង

ដោយ៖ និស្ស័យ
ប្រភព៖ k14