ភ្នំពេញៈ តារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្ម ហង្សមាស កញ្ញា ទេព បូព្រឹក្ស គឺជាតារាមួយដួង មានភាពលេចធ្លោ ទៅលើការបញ្ចេញក្បាច់រាំ និងការបកស្រាយបទចម្រៀង បែបយុវវ័យ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ កាន់តែខ្លាំងនោះ គឺនៅឆ្នាំ២០១៥នេះ នាងក៏កាន់តែខំប្រឹង បញ្ចេញស្ទីលថ្មីៗ និងប្លែក ទាំងការតុបតែងខ្លួន រួមជាមួយម៉ូដសក់ ។

ជាទូទៅសម្រាប់ អ្នកសិល្បៈគ្រប់រូប នៅពេលដែលក្លាយខ្លួន ជាតារាមួយដួង ដែលមានភាពលេចធ្លោ ជារឿយៗពួកគេ រមែងតែងតែខំប្រឹង រិះរកអ្វីដែលថ្មី និងប្លែក ដើម្បីបង្អួតដល់អ្នកគាំទ្រ ក៏ដូចជាទស្សនិកជន ។ ជាក់ស្តែងនៅក្នុងឆ្នាំថ្មីៗនេះ នាងបានបង្ហាញម៉ូដសក់ ពណ៌ថ្មីប្លែករួម ជាមួយការតែងខ្លួនស្ទីលថ្មី ដោយនាងបានប្រើចិញ្ចើម លេងពណ៌មានទាំងស្វាយ និងផ្កាឈូក មើលទៅពិតជាប្លែកភ្នែក ស្ទើរតែមិនចង់ស្គាល់ទៅហើយ ។

តារាចម្រៀងវ័យក្មេង កញ្ញា ទេព បូព្រឹក្ស ក្រៅពីពូកែបញ្ចេញក្បាច់រាំ រស់រវើកហើយ អាចបកស្រាយ បទចម្រៀង បានត្រូវចិត្តមិត្តយុវវ័យ ហើយចំពោះការតុបតែងខ្លួនវិញ នាងក៏មានការឈានមុខ វ៉ាដាច់តារាចម្រៀងរួមដំបូលហើយ ការតែងខ្លួនរបស់នាង ភាគច្រើន គឺដូចជាតារាបរទេស រហូតដល់នាងត្រូវបានទស្សនិកជន ដាក់ងារ ឲ្យនាងថា ជាតារាពូកែតែងខ្លួន ប្លែកប្រចាំឆ្នាំ២០១៥ផងដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល